ខ្សែរថភ្លើងឆ្លងដែនលើកដំបូងរបស់កូរ៉េទាំងពីរបានចាប់ផ្តើមហើយ

ចែករំលែក៖

បើទោះបីដំណើរការនៃកិច្ចពិភាក្សាស្តីអំពីការរំសាយអាវុធបរមាណូរវាងអាមេរិក នឹងកូរ៉េខាងជើង មិនទាន់ទទួលបានលទ្ធផលជាផ្លែផ្កា ប៉ុន្តែកូរ៉េខាងត្បូងនៅតែមានសកម្មភាពជិតស្និទ្ធ ផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង ។

កាលពីសប្តាហ៍កន្លងមក ជើងរថភ្លើងដំបូងគេបង្អស់ក្នុងរយៈពេល១ទសវត្សរ៍កន្លងមក បានឆ្លងកាត់ព្រំដែនពីកូរ៉េខាងត្បូងចូលទៅកាន់កូរ៉េខាងជើង ។ នោះជាជើងរថភ្លើងសាកល្បងក្នុងការតភ្ជាប់ចរាចរណ៍ផ្លូវដែកលើកដំបូង ក្រោយការកាត់ផ្តាច់រយៈពេលជាងកន្លះសតវត្សរ៍កន្លងមក ។

ភាគីកូរ៉េខាងត្បូងកំពុងតែខិតខំធ្វើសកម្មភាពក្នុងការតភ្ជាប់ទំនាក់ទំនង បើទោះបីមិនទាន់មានការរីកចម្រើននៅក្នុងកិច្ចពិភាក្សារំសាយអាវុធបរមាណូ ។ នៅក្នុងស្ថានីយ Dorasan ជាស្ថានីយចុងក្រោយនៅកូរ៉េខាងត្បូង មុនពេលឆ្លងព្រំដែនចូលទៅកាន់កូរ៉េខាងជើង ។ រដ្ឋមន្ត្រីក្រសួងឯកភាពជាតិ លោក Myoung Gyon បានបញ្ជាក់ថា ក្រុមវិស្វករប្រមាណ៣០នាក់ និងមន្ត្រីរដ្ឋាភិបាលមួយចំនួនបានត្រៀមលក្ខណៈទៅកាន់កូរ៉េខាងជើង ។

ក្រុមអ្នកឯកទេសផ្លូវដែកកូរ៉េទាំងពីរបានត្រួតពិនិត្យទៅលើផ្លូវដែកជាង៣០០០គីឡូម៉ែត្រ ក្នុងរយៈពេល១៨ថ្ងៃ នៅលើក្បួនរថភ្លើងដំបូងឆ្លងព្រំដែននេះ ។

ភាគីកូរ៉េខាងត្បូងមានបំណងជំរុញឲ្យគម្រោងនៃការឯកភាពជាតិនៅចុងឆ្នាំនេះ ។ ការតភ្ជាប់ឡើងវិញនូវផ្លូវដែកស៊ីវិលគឺជាឧបស័គ្គ ប្រសិនបើប្រទេសទាំងពីរ មិនទាន់ឈានដល់ កិច្ចព្រមព្រៀងរំសាយអាវុធបរមាណូ ។ នៅពេលនេះ អ្នកទេសចរណ៍អាចទៅដល់ត្រឹមតែស្ថានីយ Dorasanតែប៉ុណ្ណោះ ក្នុងតំបន់ស គ្មានយោធា ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print