លោកសង្ឃគង់នៅវត្តភ្នំស្រីស្រណោះ ធ្វើអត្តឃាតដោយចងក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ភិក្ខុសង្ឃមួយអង្គត្រូវបានលោកនេនប្រទះឃើញសុគត ដោយធ្វើអត្តរឃាតចងកនៅនឹងធ្នឹមរោង ទទួលភ្ញៀវ ហើយបានរាយការណ៍អោយសមត្ថកិច្ចចុះមកពិនិត្យ ។
...
ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅបរិវេណវត្តភ្នំស្រីស្រណោះ (ហៅវត្តថ្មពូក) ស្ថិតនៅភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើត លោកនេនមួយអង្គព្រះនាម ពេជ្រ សុខឃឿន ព្រះជន្ម ១៥ឆ្នាំ គង់នៅវត្តភ្នំស្រីស្រណោះ ហៅវត្តថ្មពូក ស្ថិតនៅភូមិឃុមមខាងលើចេញពីកុដិមកក្រី បានប្រទះឃើញភិក្ខុព្រះនាមសួង សាយ ព្រះជន្ម ៦៩ឆ្នាំ ស្នាក់នៅវត្តជាមួយគ្នា សុគត់ដោយធ្វើអត្តឃាតយកខ្សែអង្រឹងចងកភ្ជាប់នឹងធ្នឹមរោងទទួលភ្ញៀវ  នៅពេលនោះលោកនេនក៏បានរាយការណ៍អិយគណៈកម្មការវត្តហលយនិងសមត្ថកិច្ចចុះមកពិនិត្យ ។
ករណីខាងលើ ខាងជំនាញបច្ចេកទេសបានពិនិត្យទៅលើសាកសពពុំ ឃើញថាពុំមានស្លាកស្នាមអ្វីគួរអោយ​កត់​សំគាល់ទេ ។ ការពិនិត្យនេះក៏មានការចូលរួមពីក្រុមប្រឹក្សាឃុំ និងលោកមេភូមិហើយក្រុមគ្រួសារសង្ឃរងគ្រោះផងដែរ ។
តាមការៀបរាប់ពីក្រុមគ្រួសារលោកសង្ឃដែលចងកធ្វើអត្តឃាតថា លោកតូចចិត្តនឹងខ្លួនឯងមានជំងឺប្រចាំកាយ មើលមិនជា ទើបសម្រេចចិត្តបែបនេះ។ ពួកគាត់ទទួលស្គាល់ថាសង្ឃរងគ្រោះពិតជាសុុុគតដោយចងករពិតប្រាកដមែន ។
ក្រោយពិនិត្យនិងធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ចបានប្រគល់សពអោយក្រុមគហរួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តខាងលើតែម្តង ៕ សេនាស័ក្តិ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print