បញ្ចប់ជីវិតដោយធ្វើអត្តឃាតចង.កនៅនឹងដើមស្វាយ សង្ស័យមានវិបត្តិក្នុងគ្រួសារ

ចែករំលែក៖

ការភ្ញាក់ផ្អើល នៅរសៀលថ្ងៃ អង្គារ ១២ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

...

មន្រ្តីនគរបាល ស្រុកភ្នំស្រួចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ អ៊ុំ សយ ភេទប្រុស អាយុ ៥៩ ឆ្នាំ មុខរបេរ កសិករ រស់នៅភូមិឃុំកើតហេតុ។ បុរសនេះចង.កសម្លាប់ខ្លួន នៅនឹងខ្សែជ័រប៉ុនមេដៃជាប់នឹងដើមស្វាយឆ្ងាយពីផ្ទះក្នុងភូមិជាង១០០ម៉ត្រដោយមិនដឹង មូលហេតុឡើយ តែគេសង្ស័យថាគាត់មានវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញ ទើបគិតខ្លី បែបនេះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ធ្វើកោសល្យវិច័យលើសព ពុំឃើញមានអ្វីគួរកត់ សម្គាល់ជាអំពើឃាតកម្មនោះទេ ទើបប្រគល់សពជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print