ក្នុងករណីនេះដែរលោកអភិបាលខណ្ឌ មានកិត្តិយសសូមជូនដំណឹង ដល់ប្រជាពលរដ្ឋអាជីវករ ដែលកំពុងប្រកបអាជីវកម្ម សេវាកម្ម តាមផ្ទះ តាមផ្សារ នានា មេត្តាជ្រាបថា ថ្មីៗនេះមានជនខិលខូចបានយក ឈ្មោះលោក ដែលជាអភិបាលខណ្ឌមានជ័យ ដើររៃអង្គាសថវិកា តាមលំនៅដ្ឋានប្រជា ពលរដ្ឋ តាមមូលដ្ឋាន អាជីវកម្ម សេវាកម្ម និងតាមទីផ្សារនានា ដើម្បីជួយដល់ពិធីបុណ្យខួប និងអភិសេក ចំពោះវិញ្ញាណខ័ន្ធ ឧបាសក លី ម៉ានេ ធ្វើនៅថ្ងៃ ព្រហស្បតិ៍១៤ រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៨ នៅគេហដ្ឋានលោក លី មុន្នី នៅភូមិដើមស្ដៅ ឃុំ សំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
អាស្រ័យហេតុនេះ លោកអភិបាលខណ្ឌសូមបដិសេធទាំងស្រុ
ដើម្បីចូលរួមចំណែក ការអនុវត្ដច្បាប់ និងរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ចំពោះក្រុមគ្រួសារសាច់ញាតិ និងរូបខ្ញុំផ្ទាល់ សូមលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាកា រដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្រ្តីរាជការ លោកប្រធានផ្សារលោកចៅ សង្កាត់ទាំងអស់ក្នុងខណ្ឌមានជ័យ សូមទប់ស្កាត់ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដូចមាន ភិនភាគភ្ជាប់មកជាមួយ មកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕ស តារា