រ៉ឺម៉កម៉ូតូរេចង្កូតធ្លាក់ប្រឡាយ ស្លាប់ក្មេងស្រី​អាយុ៨ឆ្នាំ​ម្នាក់ស្លាប់ ពេលយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រី​អាយុ៨ឆ្នាំម្នាក់បាន​បាត់បង់ជីវិតនៅមន្ទីរពេទ្យបន្ទាប់ពីជិះ​រ៉ឺម៉កម៉ូតូជាមួយ ក្រុម

...
គ្រួសារហើយ​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយទឹកបណ្តាលឲ្យឈ្លក់ទឹក ។

ឧបទ្ទវហេតុនេះកើតឡើងកាលពី​ រសៀលថ្ងៃ ពុធ ១៣ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨  នៅ​ចំណុច​ស្ពាន​ជោគជ័យ លើ​ដង​ផ្លូវជាតិ លេខ៥៨(ថ្មី)ក្នុងភូមិ​ជោគជ័យ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្រី្តនគរបាលស្រុក​អូរជ្រៅបានឲ្យដឹងថា កុមារី​រងគ្រោះ​មានឈ្មោះ អ៊ុក ធី​ដារ​ស្មី អាយុ៨ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ។គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ​កើតឡើងដោយជនរងគ្រោះជិះរ៉ឺម៉កម៉ូតូមួយគ្រឿងជាមួយឪពុកជាអ្នកបើកបរហើយពេលមកដល់​ចំណុច​ស្ពាន​ជោគជ័យ ស្រាប់តែ​ម៉ូតូ​រ៉ឺម៉កបាន​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក បណ្តាលឲ្យក្មេងស្រី​រងគ្រោះ​ធ្លាក់​ចូលក្នុង​ទឹកឈ្លក់​ហើយ​ត្រូវបាន​ឪពុកម្តាយ​ស្រង់ ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែតតែក្រោយមកបានស្លាប់ ឯឪពុករបួសស្រាល ។

សមត្ថកិច្ច​ជំនាញក្រោយពីពិនិត្យនិងធ្វើកំណត់ហេតុរួចបានប្រគល់សព​កុមារី​រងគ្រោះ​ឲ្យឪពុកម្ដាយ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print