ចេញពីញាុំការមិត្តភក្តិបើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់១កង់ ឯរថយន្តក្រឡាប់ផ្ងាជើងម្ខាងរងការខូចខាត

ចែករំលែក៖

 ភ្នំពេញ៖ បុរសម្នាក់ចេញពីញុំការមិត្តភក្តិស្រវឹងស្រា ហើយបានបើករថយន្តហាយឡេនឌ័រមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ ចំណែករថយន្តបង្កបានក្រឡាប់ផ្ងាជើងម្ខាងនិងខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។
     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១-៣០នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្កូវម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
     តាមប្រភពពីម្ចាស់រថយន្តបង្កបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តហាយ ឡេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ2AH-4535ទើបនិងចេញពីញុំការមិត្តភក្តិមួយកន្លែង ដោយធ្វើដំណើតរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១កង់ ចំណែករថយន្តក្រឡាប់ផ្ងាជើងមួយចំហៀង ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាជួយលើករថយន្តក្រឡាប់ផ្ងាមកវិញ ដោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
    ក្រោយហេតុ ម្ចាស់រថយន្តបង្កត្រូវបានមត្តភក្តិបើករថយន្តមួយគ្រឿងយកចេញពីកន្លែងកើតហេតុបាត់។ បន្ទាបមកទើបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជ ធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print