សមត្ថកិច្ចខេត្តកំពង់ធំសហការជាគ្នាសមត្ថកិច្ចខេត្តកំពង់ចាមចុះចាប់មុខសញ្ញាលួចម៉ូត

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោងជាង៤ល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ លោក វរសេនីយ៍ទោ​ កែ កញ្ចនា អធិការរងនគរបាលស្រុកបារាយណ៍ និងប៉ុស្តិ៍ជ្រលង, អណ្តូងពោធិ៍ បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម បានធ្វើការស្រាវជ្រាវ និងឃាត់មុខសញ្ញាលួចម៉ូតូ នៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យុន គឹមហេន ភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនសង្ស័យដែលបានឃាត់ខ្លួន គឺពាក់ព័ន្ធករណី: លួចម៉ូតូនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

បច្ចុប្បន្ន សង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួន និងប្រគល់ជូនកម្លាំងនគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ ប៊ុនរិទ្ធិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print