ចៅក្រមសម្រេចឃុំខ្លួនជនជាតិចិនបើករថយន្តបុកម៉ូតូរបួសធ្ងន់បុរសម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គឹម រត្ន័ណារិន អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរ នៅថ្ងៃទី០៦ ខែធ្នូ​ ឆ្នាំ២០១៨​  បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនដែលបើករថយន្តបុកម៉ូតូ បណ្តាលអោយបុរសម្នាក់របួសធ្ងន់នៅស្រុកកណ្តាលស្ទឹង​ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”បើកបរបណ្តាលឲរបួសអ្នកដ៍ទៃដោយអចេតនា”​ ដែលប្រព្រឹត្តនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៨ លើផ្លូវជាតិលេខ ៣ គីឡូម៉ែត្រលេខ ២៤-២៥តាមមាត្រា៨៣​ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ។

ជនត្រូវចោទមានឈ្មោះ Liu shi quan(លាវ ស៉ីឈ័ន)ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ចិន សញ្ជាតិ ចិន ស្នាកនៅរាជធានីភ្នំពេញ​  រីឯជនរងគ្រោះឈ្មោះ ឡាក់ ធា(កាំង)​ ភេទប្រុស​ អាយុ៤៦ឆ្នាំនៅភូមិ ស្វាយមីង ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

បើតាមរបាយការណ៍របស់នគរបាលស្រុកកណ្តាលស្ទឹង​បានបញ្ជាក់ថា​ នៅថ្ងៃកើតហេតុវេលាម៉ោង ១៥និង៣០ នាទី នៅចំណុចជិតស្ពាន ៧មករា ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លើផ្លូវជាតិ លេខ ៣ គីឡូម៉ែត្រលេខ ២៤-២៥ មានម៉ូតូ ១គ្រឿង ម៉ាកសង់C125ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AL-1187 បើកបរដោយឈ្មោះ ឡាក់ ធា (ហៅកាំង) ភេទប្រុសជិៈម្នាក់ឯងបើកបរក្នុងទឹសដៅពីត្បូងមកជើង(ពីតាកែវមកភ្នំពេញ)ពេលមកដល់កន្លែងកើតហេតុខាងលើ បានបុកនឹងរថយន្ត ១គ្រឿងម៉ាក Tacoma ធន់តូច ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8519 បើកបរដោយឈ្មោះ  Liu shi quan (លាវ ស៉ី ឈ័ន)ជនជាតិ ចិន បើកបរក្នុងទឹសដៅពីជើងទៅត្បូង(ពីភ្នំពេញទៅតាកែវ)ហើយបត់ឆ្វេងឆ្លងផ្លូវ  ត្រូវចំចង្គៀងមុខខាងស្ដាំ បណ្ដាលអោយរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។ចំពោះអ្នកបើកររថយន្តត្រូវបាន(ឃាត់ខ្លួន)នៅអធិការដ្ឋានជាបណ្ដោះអាសន្ន  បើកបរគ្មានប័ណ្ណបើលបរ និង គ្មានលិខិតឆ្លងដែន

តាមការសន្និដ្ឋានករណីនេះបង្ករឡើងដោយរថយន្ត បើកបរមានការធ្វេសប្រហែស ឆ្លងផ្លូវ ខ្វះការប្រុងប្រយត័្ន ទើបបណ្ដាលអោយគ្រោះថ្នាក់ដល់អ្នកដរទៃ។ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូដែលពាកព័ន្ធករណីខាងលើកម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print