លោក​អូ​បា​ម៉ា​ ព្យាករណ៍​អ្នក​ដែល​ស្នង​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦

ចែករំលែក៖

​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ បាន​ព្យាករណ៍​ថា​ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​នឹង​ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ពេល​ខាង​មុខ​។​

1449046696-barrack-obama-out

​លោក​អូ​បា​ម៉ា​បញ្ជាក់​នៅ​ក្នុង​បទ​សម្ភាសន៍​ពេល​ចូលរួម​កិច្ចប្រជុំ​នៅ​ទី​ក្រុងប៉ារីស​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​ថា​ «​ខ្ញុំ​មាន​ជំនឿ​ថា​ បេក្ខភាព​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​»​។​ លោក​អូ​បា​ម៉ា​នឹង​ជួយ​ជ្រោ​ម​ជ្រេ​ង​ឃោសនា​ជួយ​ដល់​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ មាន​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ដែល​ជា​បេក្ខភាព​លេចធ្លោ​បំផុត​។​

​កន្លង​មក​បេក្ខភាព​មក​ពី​គណបក្ស​សាធារណរដ្ឋ​ប្រកាស​ថា​ នឹង​លុប​ចោល​គោលនយោបាយ​សុខាភិបាល​ ObamaCare​ និង​ត្រួតពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​ស្តី​ពី​ការ​បញ្ចេញ​ជាតិពុល​ដែល​លោក​អូ​បា​ម៉ា​បាន​អនុម័ត​ពេល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​។​ប៉ុន្តែ​លោក​អូ​បា​ម៉ា​បញ្ជាក់​ថា​វា​មិនមែន​ជា​រឿ​ន​ងាយស្រួល​នោះ​ឡើយ​។​

​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ បេក្ខភាព​ណាមួយ​អាច​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នោះ​ឡើយ​ ដោយ​តាម​ការ​ស្ទង់​មតិ​ឃើញ​ថា​ទាំង​បេក្ខភាព​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​សាធារណរដ្ឋ​មាន​សំឡេង​គាំទ្រ​ប្រហាក់ប្រហែល​គ្នា​នៅឡើយ​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print