ពលរដ្ឋ​ឃុំ​ខ្វាវ​ខេត្ដសៀមរាប​ត្អូញត្អែរ​រឿង​ដី​ហុយ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ចិន​បើករថយន្ដ​ធំៗ​ដឹក​ថ្ម

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ ប្រជាពលរដ្ឋ​ជា​ ច្រើន​គ្រួសារ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ ក្រួស​ក្រហម​ ក្នុង​ឃុំ​ខ្វាវ​ ស្រុក​ជីក្រែង​ ខេត្ដសៀមរាប​កំពុង​ប្រឈម​នឹង​ផល​ ប៉ះពាល់​សុខភាព​ ព្រមទាំង​សុវត្ថិភាព​ នៃ​ការ​ធ្វើ​ដំណើរ​ដោយសារ​តែ​ជា​រៀង​ រាល់ថ្ងៃ​ផ្លូវ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ដ្រ​ នេះ​មាន​សភាព​ហុយ​ខ្លាំង​ណាស់​ ។​

SR_1 copy

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ ក្នុង​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ បញ្ហា​នេះ​ បាន​កើត​មាន​ឡើង​តាំង​តែ​ពី​ឆ្នាំ​មុន​មក​ ម្ល៉េះ​ គឺ​ចាប់តាំងពី​មាន​ក្រុមហ៊ុន​ចិន​បាន​ ប្រើ​រថយន្ដ​ធំៗ​បើកបរ​ចូល​ទៅ​ដឹក​ជញ្ជូន​ថ្មភ្នំ​ចេញពី​ក្បែរ​តំបន់​ដែល​ពួក​គាត់​រស់​ នៅ​ ។​ ហេតុនេះ​ពួក​គាត់​បាន​អំពាវនាវ​ ឱ្យ​មន្ដ្រី​ជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ ធ្វើ​អន្ដរាគមន៍​ទៅ​លើ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ប្រើ​រថយន្ដ​ធំៗ​ជា​ច្រើន​គ្រឿង​បើកបរ​ដឹក​ថ្ម​ជា​រៀងរាល់ថ្ងៃ​ដោយ​ធ្វើ​យ៉ាង​ ណា​កុំឱ្យ​ដី​ហុយ​ខ្លាំង​តទៅ​ទៀត​ ។​ បើ​ពុំនោះ​ ទេ​ពួក​គេ​នឹង​តវ៉ា​បិទផ្លូវ​នេះ​នៅ​ពេល​ណាមួយ​ជា​មិន​ខាន​ ។​

​លោក​ ឡុ​ង​ យាន​ ជា​ប្រជាពលរដ្ឋ​ម្នាក់​ រស់នៅ​ក្នុង​ឃុំ​ខ្វាវ​បានឱ្យ​ដឹង​កាលពី​ព្រឹក​ ថ្ងៃ​អង្គារ​ទី​១​ ខែធ្នូ​ថា​ ក្រុមហ៊ុន​ចិន​ ដែល​ ប្រើ​រថយន្ដ​ធំៗ​ដឹក​ថ្ម​បាន​ធ្វើ​ឱ្យ​ដី​ហុយ​ រំខាន​ដល់​ការ​រស់នៅ​របស់​លោក​ និង​ អ្នក​ភូមិ​ជា​ច្រើន​ទៀត​ ។​ លោ​កថា​បច្ចុប្បន្ន​ រូប​លោក​ក្រុម​គ្រួសារ​ និង​ប្រជាពលរដ្ឋ​ ជា​ច្រើន​គ្រួសារ​ដទៃ​កំពុង​ទទួល​រង​ការ​ ប៉ះពាល់​ការ​រស់នៅ​និង​សុខភាព​យ៉ាង​ ខ្លាំង​ដោយសារ​ដី​ហុយ​នេះ​ ។​

​លោក​ ឡុ​ង​ យាន​បន្ដ​ថា​ មួយ​ថ្ងៃៗ​ក្រុម​ ហ៊ុន​ចិន​មួយ​នេះ​បាន​ប្រើប្រាស់​រថយន្ដ​ ៧-១០​គ្រឿង​ ធ្វើ​សកម្មភាព​ដឹក​ថ្ម​តាំងពី​ ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ៅ​ង​៥​ល្ងាច​ដែល​ ធ្វើ​ឱ្យ​ខូចខាត​ដល់​ផ្លូវថ្នល់​និង​សំឡេង​រំខាន​និង​បង្ក​ធូលី​ដី​ហុយ​ស្ទើរ​ងងឹត​មេឃ​ទៅ​ ហើយ​ដែល​ពួក​គាត់​រកតែ​ដកដង្ហើម​ក៏​ ដក​សឹងតែ​មិន​រួច​ផង​ ។​

​ក្រៅពី​ដី​ហុយ​ខ្លាំង​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ជា​ច្រើន​ផ្នែក​នេះ​អ្នក​ភូមិ​ ក៏​សម្ដែង​ក្ដី​ព្រួយបារម្ភ​ទៅ​លើ​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​ដែរ​ ។​ អ្នក​ភូមិ​អះអាង​ ថា​ កាលពី​ខែ​មុន​អ្នក​ភូមិ​ម្នាក់​ត្រូវ​រថយន្ដ​ កិន​ស្លាប់​នៅ​ពេល​កំពុង​បើក​ម៉ូតូ​លើ​ដងផ្លូវ​ហើយ​ដី​ហុយ​ខ្លាំង​មើល​គ្នា​មិនឃើញ​ ។​

​គួរ​រំលឹក​ថា​ កាលពី​ខែធ្នូ​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​ នៅ​តាម​បណ្ដោយ​ផ្លូវលំ​ក្រាល​ក្រួស​ ក្រហម​នោះ​ធ្លាប់​លើកគ្នា​តវ៉ា​បិទផ្លូវ​មិន​ឱ្យ​ក្រុមហ៊ុន​ចិន​ ឈ្មោះ​ សៀង​ហៃ​ ដែល​ បាន​ប្រើប្រាស់​រថយន្ដ​ធំៗ​ដឹក​ថ្ម​ម្ដង​រួច​ មក​ហើយដោយ​សារ​តែ​ធ្វើ​ឱ្យ​ដី​ហុយ​ខ្លាំង​នេះ​ ។​ បន្ទាប់​មក​ក្រុមហ៊ុន​ចិន​ឈ្មោះ​ សៀង​ហៃ​ បាន​យក​ទឹក​ទៅ​ស្រោច​ផ្លូវ​ក្នុង​ មួយ​ថ្ងៃ​៣​ដង​ កុំឱ្យ​ដី​ហុយ​ តែ​យ៉ាងណា​គេ​ ហាក់​ពុំ​ឃើញ​មាន​ភាពល្អ​ប្រសើរ​នោះ​ ទេ​ ព្រោះតែ​ស្រោច​មិន​បាន​កន្លះ​ម៉ោង​ ផង​ដី​ហុយ​ឡើង​វិញ​ ដែល​នៅ​តែ​បង្ក​ ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដដែល​ ។​

​លើស​ពី​នេះ​ទៀត​បើ​នៅ​តែ​បន្ដសកម្មភាព​បែប​នេះ​ទៀត​អាច​នឹង​ធ្វើ​ឱ្យ​ខូចខាត​ផ្លូវ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​ទៀត​ផង​ ។​ លុះ​ក្រុមហ៊ុន​ចិន​ សៀង​ហៃ​ បាន​ចេញ​ទៅ​ ហើយ​ប្ដូរ​ក្រុមហ៊ុន​ចិន​ផ្សេង​មក​ធ្វើការ​ នៅ​កន្លែង​នេះ​ក៏​បាន​បង្ក​ឱ្យ​មាន​បញ្ហា​ដី​ហុយ​ជា​ថ្មី​ទៀត​ ។​

​ទាក់ទិន​នឹង​ករណី​នេះ​នគរវត្ដ​មិន​ អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេពី​អាជ្ញាធរ​មូលដ្ឋាន​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​ ៕

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print