ជនជាតិចិនបើករថយន្តបុករបាំងថ្ម រួចបើករត់ទៅបុកបង្គោលភ្លើងអស់១ដើមថែមទៀង រងរបួសបែកមុខមាត់

ចែករំលែក៖

ភ្នំពេញ: ជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តមួយគ្រឿង ទៅបុករបាំងថ្មបាំងកាត់ទទឹងផ្លូវបណ្តាលឲ្យបាក់ជាចំនួន៤កង់ រួចបើករត់ទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្តាលឲ្យបាក់បង្គោលចរាចរនៅជាប់បង្គោលភ្លើងអស់១ដើម រថយន្តខ្ទេចកំណាត់មុខ អ្នកបើករថយន្តរងរបួសបែកមុខមាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយ​ផ្លូវ៣៧១(សឡា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រភពពត៌មាននៅកន្លែងកើតហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រាកបើករថយន្តមួយគ្រឿងម៉ាកហ្វតរ៉េនជ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-9696 បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខក្រសួងកិច្ចការនារី បានជ្រុលចង្កូតទៅបុករបាំងថ្មបាំងកាត់ទទឹងផ្លូវ ខណ:ផ្លូវកំពុងជួសជុលនៅខាងមុខបាក់អស់ចំនួន៤កង់។

រថយន្តបានបើករត់ទាំងបែកកង់ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាមពីក្រោយមកដល់ចំណុចផ្លូវ៣៧១(សឡា) បានរេចង្កូតទៅបុកបង្គោលភ្លើងថ្មតាមចិញ្ចើមផ្លូវបណ្តាលឲ្យបង្គោលចរាចរមួយដើមនៅជាប់នឹងបង្គោលភ្លើងថ្មបាក់។ ចំណែករថយន្តខូចខាតផ្នែកខាងមុខនិងបែកកង់មុខក្រោយ រីឯម្ចាស់រថយន្តរងរបួសបែកមុខមាត់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោយស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print