ឥណ្ឌូណេស៊ី ៖ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ល្អ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាពិសេសការធ្វើឲ្យមានសុខដុមបនីយកម្ម ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ធ្វើឲ្យអង្គប្រជុំតំណាងប្រទេសសមាជិក សមាគមបញ្ញវ័ន្តមុស្លីមអាស៊ាន( ICMA)បានកោតសរសើរ ព្រមទាំងលើកសំណើព្រមៗគ្នា ឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រ ជុំICMA លើកទី២ ដើម្បីរៀបចំលក្ខណ្ឌតិកៈផ្សេងៗ ដែលតាមសំណើគឺគ្រោងនឹងរៀបចំឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ នេះ។
នេះបើយោងតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលជាប្រធានសហភាពបញ្ញវ័ន្តមុស្លិមកម្ពុជា និងជាសមាជិក ICMA ក្នុងឱកាសកិច្ចប្រជុំចង្អៀតនៃពិធីចុះហត្ថ លេខាលើអនុស្សារណៈនៃការយោគយល់ រវាងសមាជិក ICMA ដែលបានធ្វើឡើង នៅរសៀល១៥រោចខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យ Bandar Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូណេស៊ី។
បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា សហគមន៏អន្ដរជាតិបានមើលឃើញថា ប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ។
ទោះបីយ៉ាងណា ការឯកភាព និងសម្រេចជាផ្លូវការ តបតាមសំណើ រឺយ៉ាងណានោះ ករណីនេះ លោក កៅ អុីមរ៉ន អនុរដ្ឋលេខាធិការក្រសួង ព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងឃោសនាអប់រំ របស់សហភាពបញ្ញវ័ន្ត មុស្លិមកម្ពុជា នឹងធ្វើសេចក្តីរាយការណ៍ជាបន្តបន្ទាប់ ៕ ដោយ៖ សំរិត