ទិដ្ឋភាពឆេះនេះមិនមែនជាការថតកុនទេ គឺក្មេងស្ទាវដេញកាប់គ្នាដួលម៉ូតូក្រោមរថយន្តបង្កជាអគ្គិភ័យ

ចែករំលែក៖

ខេត្តតាកែវ៖ មិនមែនជាការសម្តែង ឬ កុន-ថតវីដេអូនោះទេ ការពិតនេះជាទិដ្ឋភាពជាក់ស្តែងគួរឲ្យ ឲ្យញាក់សាច់មួយដែល ក្មេង​ទំនើង១ក្រុម ជិះ​ម៉ូតូ​ដេញ​កាប់​គ្នាដូចហ្វូងគោ រួច​ជ្រុល​ទៅបុក​ជាប់​ក្រោម​រថយន្ត​កូរ៉េ១គ្រឿង​កំពុង​ជិះ​ច្រាស់ទិស​គ្នា បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រថយន្តយន្តនិងម៉ូតូយ៉ាង​សន្ធោសន្ធៅបណ្តាលឲ្យ ស្លាប់​ម្នាក់​របួស​ម្នាក់ ។ 

ហេតុការណ៍​គួរឲ្យរន្ធត់នេះបានកើតឡើង​នៅ​ម៉ោង១០ និង៩នាទី​យប់ថ្ងៃ សុក្រ ១៥រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិ​ស័ក​ ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ (ខាងត្បូង​ផ្សារ​ត្រាំខ្នារ) ស្ថិតនៅ​ក្នុងភូមិ​ត្រាំខ្នារ ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានក្មេង​ទំនើង១ក្រុម ជិះ​ម៉ូតូ​ដេញ​កាប់​គ្នារួចដល់​ចំណុចខាងលើ បាន​ជ្រុល​ទៅបុក​ជាប់​ក្រោម​រថយន្ត​កូរ៉េ១គ្រឿង​កំពុង​ជិះ​ច្រាស់ទិស​គ្នាបង្ក​ជា​អគ្គិភ័យ​ឆាបឆេះម៉ូតូនិងរថយន្ត​យ៉ាង​សន្ធោសន្ធៅតែម្តង ។

រថយន្ត​ដែល​ឆេះ​នេះ ជា​ប្រភេទ​រថយន្ត​កូរ៉េ១.៥តោន ពណ៌​ផ្ទៃមេឃ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ហើយ​ក្រោយមកត្រូវ បាន​រថយន្តពន្លត់អគ្គិភ័យស្រុកបាទីមួយគ្រឿងទៅដល់ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយធ្វើអន្តរាគមន៍​បាញ់ទឹក​ពន្លត់​តែរថយន្តនិងម៉ូតូឆេះនៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានដឹកយកទៅកាន់មន្ទីពេទ្យបង្អែកស្រុកបាទីដើម្បីធ្វើការសង្គ្រោះជាបន្ទាន់។

មន្រី្តនគរបាលស្រុកបាទីបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងឧប្បត្តិហេតុនេះ នៅ​មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយចំពោះក្មេងស្ទាវដែលបង្កគ្រោះថ្នាក់ក្នុង​ករណី​នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនផងដែរ  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print