ចាប់ឃាត់ព្រះកាយព្រះសង្ឃសតិមិនគ្រប់ បង្កអោយ​មានអគ្គិភ័យឆាបឆេះកុដិអស់មួយខ្នង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ: ព្រះសង្ឃមួយអង្គដែលមានសតិមិនគ្រប់គ្រាន់ត្រូវបានព្រះចៅអធិការវត្ដចាប់ផ្សឹកភ្លាមៗ ក្រោយបង្ករ សកម្មភាពវាយអាគុយសូឡាបណ្តាលឲ្យមានចរន្តភើងឆាបឆេះហ្មត់កុដមួយខ្នងមានទំហំ ៥×៤ ម៉ែត្្រ សាងសង់ឡើងថ្មក្រោមឈើលើ ដំបូលប្រកស័ង្គសី កាលពីថ្ងៃទី៧ធ្នូ២០១៨ នៅក្នុងបរិវេណវត្តមុនី្ន សែនជ័យ ស្ថិតនៅក្នុងភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វវែង ខេត្តឧត្តរមានជ័យ។

ព្រះចៅអធិការវត្តមុន្នីសែនជ័យមានព្រះនាមជ្រិន ហេងព្រះជន៤០វស្សាមា នសង្ឃថេដីការឲ្យដឹងថា ព្រះសង្ឃមួយអង្គមានព្រះនាមភុំ ផាត់ហៅស្រី ផាត់ ជាអតីតៈជាទាហានក្នុងកងពលតូចថ្មើជើងលេខ៤១ហើយក៍ជាកូនលោកមេ បញ្ជាការងកងពលផងដែរបានយកមកបួសជាសង្ឃបានរយៈពេល៨ខែប៉ុណ្ណោះ។

ព្រះចៅអធិការវត្តបានបន្តថា មុនពេលកើតហេតុព្រះសង្ឃអង្គនេះដែលជាសង្ឃមានសតិមិនគ្រប់ដោយមានចិត្តមួរមៅក្នុងចិត្តបានយកពូចៅទៅវាយអាគុយសូឡាបំបែកបណ្តាលឲ្យមានចរន្តចេញជាអណ្តាតភ្លើងឆាបឆេះកុដិយ៉ាងសន្ធោសន្ធៅទោះជាមានអ្នកភូមិនាំគ្នាមកជួយដងទឹកពន្លត់តែភ្លើងនៅតែបន្តឆាបឆេះដដែលរួមទាំងសំភារះប្រើប្រាសផ្សេងៗជាច្រើនត្រូវបានឆេះហ្មត់ គ្មានសល់។

ក្នុងហេតុការណ៍នោះដែ.កំលាំងអាវុធហត្តស្រុកបានចុះទៅដល់នឹងកន្លែងកើតហេតុនិងធ្វើការពិនិត្យនឹងធ្វើការឃាត់ខ្លួនព្រះមួយអង្គដែលបានធ្វើសកម្មភាព​បណ្ដាលអោយ ឆេះកុដនឹងធ្វើការជាមួយក្រុមអាជ្ញាធរមូលរដ្ឋាន រួមទាំងធម្មការស្រុកបានផ្សឹកចេញពីព្រះសង្ឃឲ្យវិលត្រឡប់ទៅឯស្រុកកំណើតនៅឯខេត្តសៀមរាបក្នុងថ្ងៃដដែល៕ប៉ែន​ នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print