ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសៅរ៍ ០១កើត ខែមិគសិរ ឆ្នាំ ច សំរឹទិ្ធស័ក ព.ស ២៥៦២ កងរាជអាវុធហត្ថខេត្ត បានប្រារព្វពិធីបួងសួងសុំសិរីសួស្តី សុភមង្គល និងជ័យជំនះ ពីស្តេចគ្រុឌ រូបសំណាកតំណាងកងរាជអាវុធហត្ថ ដែលទើបសាងសង់រួចជាស្ថាពរ ។
លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឲ្យដឹងថា ៖ ក្រោយពីពិធីក្រុងពលីសាងសង់បដិមារស្តេចគ្រុឌ តំណាងឲ្យកងរាជអាវុធហត្ថ អស់រយៈពេល ០៧ខែ រួចមក ស្តេចគ្រុឌបានលេចរូបរាងឡើងជាស្ថាពរ និងដោយគោរពតាមប្រពៃណីពីបុរាណកាល លោកបានធ្វើពិធីអភិសេខ និងបួងសួងសុំសិរីសួស្តី សុភមង្គល និងជ័យជំនះ ជូនដល់កងរាជអាវុធហត្ថអាវុធហត្ថ ព្រមទាំងក្រុមគ្រួសារ ពិសេសជូនដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យផងដែរ ៕ ស សម
...