សន្តិសុខម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជាសន្តិសុខបានសម្រេចចិត្តចង.កសម្លាប់ខ្លួនជាប់និងជញ្ជាំងផ្ទះដោយមិនដឹងមូលហេតុ។
​   ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅអាគារចាស់ទុកចោលមួយកន្លែង​នភូមិក្បាលដំរី​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។
ជនរងគ្រោះឈ្មោះម៉ក់​ អេន​ ភេទប្រុសអាយុ៤៩ឆ្នាំ​ មុខរបរសន្តិសុខក្រុមហ៊ុនGKS មានស្រុកកំណើតនៅស្រុកត្រាំងកក់​ ខេត្តតាកែវ។
 តាមប្រធានផ្នែកសន្តិសុខឈ្មោះតូប្រុស​  ភេទប្រុសអាយុ ២៨​ ឆ្នាំ​ បានអោយដឹងថា​ មុនពេលកើតហេតុរូបគាត់បានចុះដើរពិនិត្យកម្លាំងដែលដាក់យាមតាមគោលដៅខណះមកដល់ឃើញជនរងគ្រោះធម្មតា។ បន្ទាប់មករូបគាត់បានទៅដេកលើបៅអីខាងមុខ​ ស្រាប់តែមានជនជាតិចិនម្នាក់ដែលស្នាក់នៅកកន៧ងសណ្ឋាគារកាលី ហ្វរញ៉ា​ បានឃើញហើយប្រាប់អ្នកបកប្រែរត់មកប្រាប់។ ភ្លាមនោះរូបគាត់បានទៅមើលខាងក្រោយស្រាប់តែឃើញចង.កនិងខ្សែភ្លើងភ្ជាប់និងម៉ាស៊ិនត្រជាក់ស្លាប់បាត់ទៅហើយ។
​ ក្រោយមកទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង​ ហើយបញ្ជាក់ថាជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនពិតប្រាកដមែនរួចប្រគល់ទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print