ក្រោកពីដេកទៅបត់ជើងតូចមិនប្រយ័ត្នធ្លាក់ពីលើផ្ទះបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ក្រោយពីដេកទៅបត់ជើងតូចមិនប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ពីលើផ្ទះកំពស់ប្រមាណជាង២ម៉ែត្រដាច់ខ្យល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិទួលចាន់ ឃុំលើកដែក  ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆន  ថន  ភេទប្រុស អាយុ៤៦​ឆ្នាំ ជនជាតិខ្មែរ  មុខរបរនេសាទ មានទីលំនៅភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ  ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា យោងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ពៅ យឿន ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុប្ដីរបស់គាត់ជាជនរងគ្រោះបានក្រោយពីដំណេក រួចទៅបត់ជើងតូចនៅតាករោងបាយខាងក្រោយ រីឯស្រ្ដីជាប្រពន្ធពុំទាន់ក្រោយទេគឺនៅសំរានក្នុងមុង បន្តិចក្រោយមក ស្រ្ដីជាប្រពន្ធក៏លឺស្នូរដូចជាមានធ្លាក់អ្វី ភ្លាមនោះគាត់ក៏ស្ទុះចេញពីមុងដើរទៅមើល ស្រាប់តែឃើញប្តីរបស់គាត់ដេកនៅនឹងដីចំរានហាលរោងបាយ ឃើញដូចនោះគាត់ក៏ចុះទៅមើលប្តី ហើយសួរនាំ តែប្តីមិនតបតទេ គ្រាន់តែងើបក្បាលនិងមាត់ហបៗ ភ្លាមនោះស្រ្ដីជាប្រពន្ធក៏រឹតញីដើមទ្រូងឲ្យប្តី តែមិនអាចជួយសង្រ្គោះបានក៏ដាច់ខ្យល់ស្លាប់ទៅ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើការពិនិត្យ ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះកម្លាំងជំនាញស្រុក បានចុះមកកន្លែងកើតហេតុ ដោយសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ,អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារជនរងគ្រោះ  រួចធ្វើការពិនិត្យឃើញថា៖ ខ្លួនជនរងគ្រោះមានប្រឡាក់ភក់ ក.ទន់បង្វិលបាន ក្រៅពីនេះពុំមានស្លាក់ស្នាមអ្វីគួរអោយកត់សំគាល់ឡើយ ដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្លាក់ពីលើផ្ទះស្លាប់ប្រាកដមែន ពុំមែនពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។

ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print