ចងមុងឲ្យកូនដេកយកដៃកាន់បង្គោលដែកដែលមានខ្សែរភ្លើងបណ្ដាលឲ្យឆក់ស្លាប់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាលៈ ស្រ្ដីម្នាក់ចងមុងឲ្យកូនដេក យកដៃទៅតោងបង្គោលដែកដែលឆ្លងចរន្ដអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់ កាលពីវេលាម៉ោង២០និង១៥នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ជុំ ស្ដើង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ២០យប់ ស្រ្ដីរងគ្រោះបានរៀបចំបន្ទប់ដេកឲ្យកូន ដោយស្រ្ដីរងគ្រោះចងមុង រីឯដៃតោងបង្គោលដែកដែលមានចងខ្សែរភ្លើងនៅក្បែនោះ ស្រាប់តែឆក់ធ្វើឲ្យស្រ្ដីរងគ្រោះដួលនៅនឹងកន្លែង  ភ្លាមនោះក្រុមគ្រួសារបានដឹកស្រ្ដីរងគ្រោះយកទៅព្យាបាលនៅមន្ទីពេទ្យ តែជាអកុសលស្រ្ដីរងគ្រោះបានដាច់ខ្យល់ស្លា់ ខណៈដល់មន្ទីរពេទ្យ ។

ក្រោយពីសមត្ថកិច្ចជំនាញស្រុកស្អាងទទួលបានព័ត៌មាន ភ្លាមនោះក៏ចុះធ្វើការពិនិត្យសាកសពស្រ្ដីរងគ្រោះ រួចបញ្ជាក់ថា ស្រ្ដីរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន បន្ទាប់ពីពិនិត្យរួច សាកសពស្រ្ដីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print