កំពុងតែគាស់បន្ទប់ ម្ចាស់មកទាន់ជាប់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់បន្ទប់ជួលខណះម្ចាស់មិននៅតែត្រូវបានម្នាស់មកទាន់​ដេញចាប់ប្រគល់អោយសមត្ថកិច្ចតែម្តង។
 ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទាទី១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។
ជនសង្ស័យឈ្មោះឃ្លាំង​ សុវណ្ណចាន់ថា​ ភេទប្រុសអាយុ២០ឆ្នាំ​ មុខរបមិនពិតប្រាដ​ ស្នាក់នៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិឬស្សីកែវ​ សង្កាត់ឬស្សីកែវ​   ខណ្ឌឬស្សីកែវ​ ។
តាមសាក្សីពីជនរងគ្រោះបានអោយដឹងថា​ មុនពេលកើតហេតុរូបគាត់បានចាក់សោរបន្ទប់ត្រឹមត្រូវហើយបានដើរកត់គីឡូទឹក​ ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់បានមកធ្វើកម្មភាពលួចគាស់សោរបន្ទប់ពេលនៅគាត់បានក្រឡេកឃើញក៏ស្រែកថាចោរៗធ្វើអោយជនសង្ស័យភ័យរត់ភ្លោះរបងទៅផ្ទះមួយទៀតទើបនាំគ្នាដេញចាប់បានហើយប្រគល់អោយសមត្ថកិច្ច។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print