ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅក្នុងការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វាទាមទារអោយក្រុមហ៊ុន O C I C បញ្ឍប់សកម្មភាពឈូសឆាយអភិវឌ្ឍន៍ លើដីរបស់ពួកគាត់រងចាំការដោះស្រាយគ្នាចប់សិនចាំអភិវឌ្ឍន៍ជាក្រោយ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៅក្នុងការអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា បានជួបប្រមូលផ្តុំគ្នាជាថ្មីដើម្បីទាមទារអោយក្រុមហ៊ុន O C I C បញ្ឍប់សកម្មភាពឈូសឆាយអភិវឌ្ឍន៍ លើដីរបស់ពួកគាត់រងចាំការដោះស្រាយគ្នាចប់សិនចាំអភិវឌ្ឍន៍ជាក្រោយ ។

ប្រជាពលរដ្ឋប្រមាណជាង២០នាក់ដែលមកតវ៉ា នេះនៅម៉ោងប្រមាណ៩ព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៨ ដោយពួកគាត់បានជួបប្រមូលផ្តុំនៅលើដីរបស់ពួកគាត់ដែលក្រុមហ៊ុន កំពង់តែអភិវឌ្ឍន៍ ហើយមិនទាន់ដោះស្រាយនៅតំបន់អភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។

ប្រជាពលរដ្ឋដែលជួបប្រមូលផ្តុំគ្នាតវ៉ានេះក្នុងចំណោមប្រជាពលរដ្ឋ ចំនួន ៨០គ្រួសារដែលរងផលប៉ះពាលមកពីសហគមន៍ចំនួន៣គឺសហគមន៍ជ្រោយចង្វា សហគមន៍ព្រែកលៀប និងសហគមន៍ព្រែកតាសេក ។

លោក ជា សុផាត តំណាងប្រជាពលរដ្ឋបានអោយដឹងថា ការជួបជុំគ្នានេះសុំឲ្យក្រុមហ៊ុន O C I C និងសាលារាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាល ជំរុញក្នុងការដោះស្រាវប្រកបដោយយុត្តិធម៌ តម្លាភាពនិងសមភាព។

លោកជា សុផាតក៏បានសំណូមពរអោយ លោកទេសរដ្ឋ មន្រ្តី ជា សុផារ៉ា ជាពិសេស សម្តេច តេជោហ៊ុនសែន មេត្តាជួយដោះស្រាយជួនដល់ប្រជាពលរដ្ឋប្រកប់ដោយ កម្លាភាព សមភាព និងយុត្តិធម៌តាម យុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នា ។

នៅក្នុងការជួបប្រមូលផ្តុំប្រជាពលរដ្ឋ ក៏បានសំណូមពរ១១ចំណុច ១. មិនទទួលយកសំណងរបស់សាលាក្រុងដែលបែងចែង ១០ភាគរយ សម្រាប់ម្ចាស់ដី , ៥០ភាគរយ សាលារាជធានីភ្នំពេញនិង៤០ភាគរយសម្រាប់ក្រុមហ៊ុន ឬទិញតម្លៃប៉ុន្មានអោយប៉ុណ្ណឹង មិនអោយខាត។២. មិនឯកភាពចំពោះអនុក្រឹត្យលេខ ៤៥អនក្របក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ដែលសាលារាជធានីភ្នំពេញ យកដីប្រជាពលរដ្ឋដាក់ជាសម្បត្តិរបស់ខ្លួន រួចជួលបន្តអោយក្រុមហ៊ុន OCIC។ ៣.សុំប្តឹងទាស់សេចក្តីជួនដំណឹង របស់សាលារាជធានីភ្នំពេញដែលបានដាក់ឱសាន៤​វាទមកពួកគាត់ជាម្ចាស់ដី(ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦និងថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០១៧)។៤- សុំឆ្វៀលដីលំនៅដ្ឋានជាលក្ខណៈស្បែកខ្លា និងចេញប័ណ្ណកម្មសិទ្ធិរៀបចំហេដ្ឋារចនាសម្ព័ន្ធរស់នៅអោយបានសមរម្យ។

៥-បញ្ឈប់ការឈូសឆាយនិងសាងសង់ឬជួលដើម្បីរកដំណោះស្រាវជាមួយម្ចាស់ដី។ ៦-កុំប្រើពាក្យថា អ្នកដែលមានដីអត់ផ្ទះជាអ្នកក្រៅមូលដ្ឋានគ្មានមាត្រាណាចែងក្នុងច្បាប់នោះទេ។៧.សូមអោយភាគីពាក់ពន្ធដល់ការអភិវឌ្ឍន៍ទាំងអស់យកបញ្ហាដាក់លើតុដើម្បីចរាចរដោះស្រាយបញ្ចប់ទំនាស់និងការឈឺចាប់សូមបើកបេះដូងអោយទូលាយកុំកេងប្រវ័ញ្ចលើញើសឈាមប្រជាពលរដ្ឋ ។

៨.ត្រូវគោរពច្បាប់ភូមិបាល និងច្បាប់រដ្ឋធម្មនុញ្ញទាំងអស់គ្នា។ ៩.កុំអាងឥទ្ធពលយកច្បាប់ទ្រាប់អង្គុយខ្វះការពីចារណា ខ្វះសីលធម៌ ខ្វះសច្ចះធម៌ ខ្វះសមធម៌។១០.សូមអោយលោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា មេត្តាជួយដោះស្រាយទំនាស់ដ៏រ៉ាំរ៉ៃនេះតាមការសន្យារបស់លោក នៅវត្តឥន្ទកោសីយហៅវត្តចំការម្លូ(ខេត្តត្បូងឃ្មុំ)ផង។ ១១.សុំអោយសម្តេចតេជោ ហ៊ុន សែន មេត្តាជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC ដោយក្តីមេត្តាករុណាផង។

តាមអាជ្ញាធរខណ្ឌជ្រោយចង្វារបានអោយដឹងថា ការអភិវឌ្ឍន៍ បានដំណើរ ដោយរលូន ហើយក្រុមហ៊ុន បានសហការជាមួយ អាជ្ញាធរ ធ្វើការដោះស្រាយផលប៉ះពាល ជិតរួចរាលហើយ នៅសល់តែមួយចំនួនតូច ពួកគាត់ពុំចូលខ្លួន ដោះស្រាយ និងទាមទារក្នុងតម្លៃខ្ពស់ ។

ប្រភពពីអាជ្ញាធរបានអោយដឹងទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច អោយកាត់ឆ្វៀលដីភូមិជូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់សហការជាមួយក្រុមហ៊ុន បានចុះវាសវែងធ្វើប័ណ្ណកម្មសិទ្ធិជួនប្រជាពលរដ្ឋ និងធ្វើការស្ថាបនាផ្លូវជិតរួចរាល់ហើយ នៅសល់មួយចំនួន បន្តដោះស្រាយ បន្តទៀត ហើយអ្នកដែលមកតវានេះពួកគាត់មិនមានលំនៅៗដីនេះទេសុទ្ធតែមកទៅក្រៅ ចំពោះអ្នកនៅនេះគេបានទទួល​យកការដោះគ្នាអស់ហើយ ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរនិងក្រុមហ៊ុនទៀតផង ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print