អាជ្ញាធរ​ ពុំ​អនុញ្ញាត​ឱ្យ​សមាគម​ ឬ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដង្ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ​ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​១០ធ្នូ​ 

ចែករំលែក៖

ភ្នំពេញ​៖រដ្ឋបាល​រាជធានី​ភ្នំពេញ​ សម្រេច​ឱ្យ​មានការ​ជួបជុំ​ និង​ រៀបចំ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដោយ​ពុំ​មាន​ការ​ដង្ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ​ ។ ក្នុង​ករណី​នៅ​តែ​ធ្វើ​ការ​ជួបជុំ​ខុស​ពី​ទីតាំង​ដែល​បាន​អនុញ្ញាត​ជូន​ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ និង​ របៀប​រៀបរយ​សាធារណៈ​ តំណាង​ត្រូវ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ។

លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​យប់​ថ្ងៃ​ទី​៩​ ខែ​ធ្នូ​ នេះ​ គឺ​ បាន​ជម្រាប​មក​ តំណាង​សមាគម​ បណ្តាញ​សហព័ន្ធ​សហជីព​ និង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជុំវិញ​ការ​ស្នើ​សុំ​ជួបជុំ​មនុស្ស​១,០០០នាក់​ នៅ​សួនច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (​ CDC )​ រួច​ដង្ហែ​ក្បួន​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០ធ្នូ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print