នគរបាលស្រុកមេមត់ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃអធិកាដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលត្រមូងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣៥នាទី បានបើកកិច្ចប្រតិបត្តិការបង្រ្កាប ករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចខ្ទមចំការកៅស៊ូមួយ ស្ថិតក្នុងភូមិជាំត្រាវ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្នុងនោះកម្លាំងចាប់ឃាត់ខ្លួន២នាក់ និងចាប់យកថ្នាំំញៀនចំនួន២៤កញ្ចប់ ក្នុងនោះ១កញ្ចប់ធំ និងជញ្ជីងអេឡិចត្រូនិចចំនួន១គ្រឿង និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តបញ្ជូនទៅតុលាការចាត់តាមច្បាប់ ។

នគរបាលឲ្យដឹងថា កិច្ចប្រតិបត្តិការបង្រ្កាបនោះកម្លាំងចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ៖ ១.ឈ្មោះ សៀន សុភាព ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ រស់ភូមិជាំត្រាវ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ , ២.ឈ្មោះ ជា តឹកឈន់ (ករណីមិនរាងចាលភ្ជាប់ជាមួយដីកាតាមចាប់ខ្លួន) ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់ភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយការឃាត់ខ្លួន កម្លាំងបានត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន២៤កញ្ចប់ ក្នុងនោះ១ កញ្ចប់ធំ និងជញ្ជីងអេឡិចត្រូនិចចំនួន១គ្រឿង និងសម្ភារៈវេចខ្ចប់ថ្នាំ​ញៀនមួយចំនួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានកម្លាំងជំនាញយើងកសាងសំណុំរឿង ព្រមទាំងវត្ថុតាងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ យោងតាមចម្លើយសារភាព និងវត្ថុតាងដែលបានចំពោះមុខ ។

សូមបញ្ជាក់ជូនថា ជនសង្ស័យឈ្មោះ ជា តឹកឈន់ ភេទប្រុស ជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២០០ ចុះថ្ងៃទី១១ តុលា ២០១៧ របស់ចៅក្រមស៊ើបសួរសាលាដំបូខេត្តត្បូងឃ្មុំ ត្រូវចោទពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ សីហា ២០១៨ បទល្មើដែលមានប្បញ្ញត្តិឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print