មីយ៉ាន់ម៉ាបង្ក្រាបបានគ្រឿងញៀនតម្លៃប្រហែល៤.៧លានដុល្លារ

ចែករំលែក៖

មីយ៉ាន់ម៉ា ទើបតែបង្ក្រាបបានថ្មីបំផុតគ្រឿងញៀនរហូតដល់៣៧០គីឡូក្រាម ស្មើនឹងតម្លៃប្រហាក់ប្រហែល៤.៧លានដុល្លារ អំឡុងពេលប្រតិបត្តិការឆ្មក់នៅភាគឦសាន្ត ប្រទេស ។ មីយ៉ាន់ម៉ាជាប្រទេសដែលក្រុមសង្គមងងឹតលួចផលិតគ្រឿង ញៀនធំលំដាប់ទី២ ក្នុងពិភពលោក បន្ទាប់ពី អាហ្វហ្គានីស្ថាន ។

សកម្មភាពរបស់ក្រុមផលិតគ្រឿងញៀនទាំងនោះប្រព្រឹត្តទៅបាន ក៏អាស្រ័យផងដែរ ការអនុវត្តច្បាប់ទម្លាប់នៅមានកម្រិត ហើយជម្លោះរ៉ាំរ៉ៃអូសបន្លាយនៅតាមខ្សែបន្ទាត់ព្រំដែនជាដើម បានផ្តល់ជាឱកាសមាសដល់ក្រុមអ្នកផលិតថ្នាំញៀនទាំងនោះ ធ្វើសកម្មភាពដើម្បីចែកចាយទូទាំងតំបន់ និងពិភពលោក ។

តាមការប្រកាសរបស់ប៉ូលិសថ្ងៃទី១០ ខែធ្នូ ថា គ្រឿងញៀនថ្មីៗនេះ ត្រូវបានរកឃើញនៅក្នុងរថយន្ត ត្រាក់ មួយគ្រឿង នៅខាងក្រៅទីវត្តអារ៉ាមមួយកន្លែង មិនឆ្ងាយប៉ុន្មានពីទីប្រជុំជន Taunggyi រដ្ឋ Shan យប់ថ្ងៃទី៩ ធ្នូ ។

ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយរកឃើញហេរ៉ូអ៊ីនពណ៌ស និងប្រផេះ៦២កញ្ចប់ ស្មើ១៧០គីឡូក្រាម ។ ប៉ូលិសប៉ាន់ប្រមាណថា គ្រឿងញៀនទាំងនេះមានតម្លៃប្រហែល៤.៧លានដុល្លារអាមេរិក ។

អង្គការសហប្រជាជាតិ ការិយាល័យឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC )ឲ្យដឹងថា ក្នុងឆ្នាំ២០១៧ មីយ៉ាន់ម៉ាមានផ្ទៃដី៤១.០០០ហិកតា ដាំអាភៀន ហើយកាលពីឆ្នាំ២០១៥វិញ មាន៥៥.០០០ហិកតា ។

មុនពេលអាហ្វហ្គានីស្ថានជ្រៀតខ្លួនចូលក្នុងទីផ្សារពិភពលោក ទសវត្សរ៍ទី៧០ និងទី៨០ មីយ៉ាន់ម៉ា គឺជាអ្នកនាំមុខគេនៅលើពិភពលោក ខាងផលិតថ្នាំញៀន ជាពិសេសតំបន់ត្រីកោនមាស ខ័ណ្ឌចែកទឹកដីរវាងមីយ៉ាន់ម៉ា ថៃ និងឡាវ ។

ក្រុមផលិតថ្នាំញៀនទាំងនោះ ផលិតគ្រឿងញៀនផ្សេងៗ មានលក្ខណៈស្រាល ដូចជា ម៉ាទឹកកក ឬ យ៉ាបា ជាដើម ចែកចាយដ៏ពេញបន្ទុកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហូរហៀទៅកាន់ឥណ្ឌា និងចិន ធ្វើឲ្យក្រុមនេះរកចំណូលបានរាប់សិបពាន់លានដុល្លារ ដែលសូម្បីតែ UNODC ក៏បានប្រកាសអាសន្នផងដែរនោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print