រថយន្តស៊ីបអាដឺ ពាក់ស្លាកលេខខេមរភូមិន្ទ ព្រលះហុងដាសេ១២៥ ស្លាប់ភ្លាមនៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀងះ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួអោយរន្ធត់និងតក់ស្លុតបំផុតរវាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបើកបុកម៉ូតូដែលបញ្រាស់ទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើតកាលពីថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨:៤០នាទីយប់ នៅលើផ្លូវ316A ត្រងចំណុចភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្រ្ទា។

បើតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះ វិន  ភក្តី  អាយុ ២៣ឆ្នាំ មាន ទីលំនៅស្ថិតនៅភូមិដីក្រហម  ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៏ខ្មៅគ្មានស្លាកលេខខូចខាតទាំងស្រុងផ្នែកខាងមុខ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗបន្សល់រថយន្តម៉ាក់ស៊ីបអាដីស្លាកលេខ ខេមរភូមិន្ទ០២ ២.២០៨២ នៅនិងកន្លែង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក់ស៊ីបអាដីបើកបរដោយបុរសម្នាក់ដោយធ្វើដំណើរពីកេីតមកលិចលើផ្លូវ316Aខណះនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ពណ៏ខ្មៅបើកបញ្រាស់គ្នាពីលិចមកកើតក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុនិងប្រគល់ទៅអោយក្រុមគ្រូសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី។

រីឯមធ្យោបាយរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនុងអូសយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print