រកស៊ីបម្រើក្នុងខារ៉ាអូខេនៅភ្នំពេញមិនកាក់កប ចេញជួញដូរថ្នាំញៀននៅខេត្តព្រះវិហារ​ជាប់អន្ទាក់កងរាជអាវុធហត្ថ

ចែករំលែក៖

ខេត្តព្រះវិហារ: ស្រ្តីធ្វើការបម្រើក្នុងហាងខារ៉ាអូខេដ៏ស្រស់ស្អាតម្នាក់ទំនងជារកស៊ីបម្រើក្នុង​ខារ៉ាអូ​ខេមិន​សូវកាក់​កប បានបែកគំនិតចេញជួញដូរថ្នាំញៀនម្តង តែត្រូវជាប់អន្ទាក់កម្លាំងកង​រាជអាវុធហត្ថចាប់ឃាត់ខ្លួនបានជាមួយថ្នាំញៀនជិត៣ខាំ និងសម្ភារៈមួយចំនួន។

ប្រភពព័តមានពីមន្តី្រកងរាជអាវុធហត្ថហត្ថស្រុកជាំក្សាន្តបានឲ្យដឹងថាក្រោយពីបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃ សៅរ៍ ១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំ​ដោយ​លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាប​ករណី​រក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខាងលិចរង្វង់មូល​ស្រអែម ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន​ជន​សង្ស័យម្នាក់ឈ្មោះ ឃឹម ជ្រុយ (ហៅលីលី) ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបម្រើការក្នុងហាង​ខារ៉ា​អូខេនៅភ្នំពេញ រស់នៅភូមិក្រោល​គោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជ​ធានីភ្នំពេញដោយ ដកហូតបានវត្ថុតាងមានមួយចំនួនមានថ្នាំ​ញៀន(ម៉ាទឹកកក)​ចំនួន​១កញ្ចប់ធំទម្ងន់ជិត៣ខាំ, ប្រាក់ដុល្លារចំនួន ២០ដុល្លារ, ប្រាក់រៀលចំនួន៥០,០០០​រៀល, ទូរស័ព្ទដៃចំនួន ២គ្រឿង, កាបូបស្ពាយ១, កាបូបដាក់លុយ១ និងដែកកេស១ ផងដែរ។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានកសាងសំណុំរឿងបញ្ជូនស្រី្តខារ៉ាអូខេរកស៊ីជួញដូរថ្នាំញៀនខាងលើទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print