ចំនួនពលរដ្ឋសុំភៀសខ្លួននៅអាមេរិកកើតឡើងទ្វេដងប្រៀបធៀបនឹងឆ្នាំ​២០១៧

ចែករំលែក៖

តាមតួលេខរបស់​នាយកដ្ឋានអន្តោប្រវេសន៍ និងការពារព្រំដែនអាមេរិក​ CBPបានបញ្ជាក់ថា ចំនួនជនភៀសខ្លួន​ទៅកាន់អាមេរិក នៅក្នុងឆ្នាំ​២០១៨នេះកើនឡើងទ្វេដង បើប្រៀបធៀប និងឆ្នាំ​២០១៧។

​តាមរបាយការណ៍​ CBP ​បានបញ្ជាក់ថា នៅក្នុងដំណាក់កាលឆ្នាំ​២០១៨នេះ​បានបញ្ចប់ទៅ កាលពីខែកញ្ញា ដោយ​មាន ជនភៀសខ្លួនសុំសិទ្ធរស់នៅលើទឹកដីអាមេរិក មានរហូតដល់ទៅ​៣៨.២៦៩នាក់​ ដោយជនភៀសខ្លួនបានដាក់សំណើរ​សុំនៅតាមបណ្តោយព្រំដែន ភាគខាង ត្បូង អាមេរិក ។ កាលពីឆ្នាំ ២០១៧ មានជនភៀសខ្លួន សុំរស់នៅអាមេរិកមានតែ​១៧.២៨៤ នាក់ប៉ុណ្ណោះ។ ចំណែកពលរដ្ឋ​ដែលឆ្លងដែនសុខច្បាប់ចូលទៅកាន់អាមេរិក ក៏បានកើតឡើង ពី​៣៨.៣០០នាក់ក្នុងឆ្នាំ​២០១៧ កើនឡើងដល់​៥៤.៦៩០នាក់​នៅក្នុងឆ្នាំ​២០១៨។

សារព័ត៌មាន​ USA Today ​បានដកស្រងសម្តីមន្ត្រី​ CBP ​ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចំនួនជនភៀសខ្លួន នៅតែបន្តកើនឡើង ដោយមានជនភៀសខ្លួនជាច្រើនទៀតសម្រុកចូល អាមេរិក ។ ជាមួយគ្នា នោះ ​ CBP ​ត្រូវបង្ខំឲ្យជនភៀសខ្លួន​ តម្រងជួរ រងចាំជាច្រើនថ្ងៃ ពេលខ្លះច្រើនសប្តាហ៍​ នៅព្រំដែន ក្នុងទឹកដីមិចស៊ីកូ ជាប់អាមេរិក រងចាំដាក់ពាក្យ និង សួរនាំ។ ការដែលយឺតយ៉ាវ ក្នុងការអនុញ្ញាត្តិឲ្យជនភៀសខ្លួនចូលទៅអាមេរិកនោះ​ដោយបញ្ហាសន្តិសុខ និងទប់ស្កាត់ ការជួញដូរគ្រឿងញៀន។

កន្លងមក ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានប្រកាស កសាងជញ្ជាំង ព្រំដែន​ដើម្បីទប់ស្កាត់​ជនភៀសខ្លួន​ពីមិចស៊ីកូ ចូលក្នុងទឹកដីអាមេរិក​។ ប៉ុន្តែ ដោយសារតែបញ្ហាសន្តិសុខ សេដ្ឋកិច្ច បានបង្ខំចិត្តឲ្យពលរដ្ឋ មកពីតំបន់អាមេរិក ជាច្រើនទៀត សម្រុកចូលក្នុងទឹកដីអាមេរិក បើទោះបីមាន ការយាមល្បាតតឹងតែងយ៉ាងណាក្តី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print