អាវុធហត្ថស្រុកសំឡូត ៖ ឃាត់មនុស្ស៦នាក់ ចាប់យកកាំភ្លើងមួយដើម ខណៈភ្ជង់គំរាមម្ចាស់ចម្ការដើម្បី​កាប់​ឈើនៅទីនោះ

ចែករំលែក៖

ស្រុកសំឡូត ៖ មនុស្ស៦នាក់ ត្រូវបានចាប់ឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថស្រុកសំឡូត បន្ទាប់ពីទទួល​បណ្តឹង ។ ​ពួកគេទាំង៦នាក់សមត្ថកិច្ចអះអាងថា បានចូលទៅរួចយកកាំភ្លើងប្រភេទAK ភ្ជង់គំរាមម្ចាស់ចម្ការ ដើម្បីកាប់យកឈើនៅទីនោះ ។

​យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកសំឡូតឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ នេះគឺ យោង​តាម​ពាក្យបណ្តឹងពីឈ្មោះ សូត្រ ណុង ហៅម៉ម ភេទប្រុស៥៦ឆ្នាំ ជាម្ចាស់ចម្ការ នៅភូមិអូររំចេក​ក្រោម ឃុំ អូរសំរិលក្រោម ស្រុកសំឡូតខេត្តបាត់ដំបង ។ ក្នុងបណ្តឹងអះអាងថា ក្រុមជនសង្ស័យបាន យកកាំភ្លើង ប្រភេទ AK ភ្ជង់គំរាមម្ចាស់ចម្ការ ដើម្បីកាប់យកឈើនៅទីនោះ ។

មន្ត្រីកងរាជអាវុធហត្ថស្រុកសំឡូតឲ្យដឹងទៀតថា បន្ទាប់ពីសុំមតិពីថ្នាក់លើរួចមក នាវេលាម៉ោង៥និ៤០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងបានចុះប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ជាក់ ស្តែង។

កម្លាំងកងរាជអាវុធហត្ថបញ្ជាក់ថា ក្រោយការចាប់ឃាត់ខ្លួន បានចាប់យកវត្ថុតាងរួមមាន ៖ ១-កាំភ្លេីងAKបត់ ១ដេីមមានគ្រាប់ចំនួន៤គ្រាប់ , ២-ម៉ាសីុនអារឈេី១ ,៣-រថយន្តកែច្នៃ១គ្រឿង ,៤-ឈេីធ្នួង១ដេីម។

ជនសង្ស័យទាំង៦នាក់ឈ្មោះ១-យី ម៉ង់ ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ ប៉ែត សំអ៊ុន ភេទប្រុស អាយុ៣២ឆ្នាំ ៣-ឈ្មោះឆៃ ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ៤-នាក់ មឿន ភេទប្រុស អាយុ៣៧ឆ្នាំ ៥-ឈ្មោះសៀង សុខា ភេទប្រុស អសយុ២៤ឆ្នាំ  ៦-គុឿត សារី ភេទប្រុស អាយុ១៨ឆ្នាំ ជនទាំង៦នាក់នេះ មុខរបរមិនពិតប្រាកដ រស់នៅស្រុកកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំងអស់នោះ សមត្តកិច្ចកំពុងឃាត់ខ្លួននៅមូលដ្ឋានស្រុកសំឡូត ដេីម្បីសាកសួរ និង កសាងសំណុំរឿងចាត់ការទៅតាមច្បាប់ ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print