បាញ់ប្រហារសម្លាប់មនុស្សជាច្រើន​រួចធ្វើអត្តឃាតនៅប្រេស៊ីល

ចែករំលែក៖

មានការបាញ់ប្រហារកើតឡើង នៅ ក្នុងព្រះវិហារ មួយនាទីក្រុង​ Campinas ​រដ្ឋ​ Sao Paulo ​ប្រទេសប្រេស៊ីល សម្លាប់មនុស្ស ៥នាក់ និង ៣នាក់រងរបួស​។ មន្ត្រីសន្តិសុខប្រេស៊ីលបានឲ្យដឹងថាបុរសម្នាក់បានកាន់កាំភ្លើងពីរដើមចូលទៅក្នុងព្រះវិហារ ហើយបាញ់សម្តៅទៅលើអ្នកដែលចូល​រួមពិធីក្នុងព្រះវិហារ បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់និងកន្លែង ចំណែកជនដៃដល់ បាន​ធ្វើអត្តឃាតក្រោយការបាញ់ប្រហារ។ មកទល់ពេលនេះអត្តសញ្ញាណជនរងគ្រោះនៅមិនទាន់ប្រកាស់ឲ្យដឹងនៅឡើយទេ ចំណែកអ្នករងរបួស​ត្រូវបានបញ្ចូនទៅព្យាបាលនៅក្នុងមន្ទីពេទ្យក្បែរនោះ ។​ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា នឹងបើកការស្រាវជ្រាវស្តីពីចេតនានៃការបាញ់ប្រហារខាងលើ​របស់ជនដៃដល់។ការបាញ់ប្រហារខាងលើ បានបង្ករក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋក្នុងដំបន់ពីសន្តិសុខសុវត្ថភាពផ្ទាល់ខ្លួននិងក្រុមគ្រួរសារដោយជនដៃដល់បើកការបាញ់ប្រហារដោយមិនចាំបាច់មានហេតុផល ។ ទាំងនោះក៏ជាក្តីកង្វល់ របស់មន្ត្រីនៅក្នុងតំបន់ ដោយពិបាកនៅក្នុងការទប់ស្កាត់ ពីព្រោះជនបង្ករហេតុក៏ជាពលរដ្ឋនៅក្នុងតំបន់​។
កាលពីឆ្នាំ​២០១៧ ប្រេស៊ីល មានការណី បាញ់ប្រហារសម្លាប់មនុស្សមានរហូតដល់ទៅ​៦៤ពាន់នាក់​គឺខ្ពស់ជាងប្រទេសនានាទាំងអស់លើពិភពលោក ៕ សាធី

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print