ក្មេង​ស្ទាវ​ពីរ​ក្រុមប្រយុទ្ធ​គ្នាតាម​​ផ្លូវ​​រងរបួស​បែក​ក្បាល​​៣នាក់ ​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន៧នាក់

ចែករំលែក៖

ភ្នំពេញ: ក្មេង​ស្ទាវ​ពីរ​ក្រុម ​ប្រដាប់​ដោយ​ដំបង​ ដុំថ្ម​ និង​ខ្សែ​ក្រវាត់​ ប្រយុទ្ធ​គ្នាតាម​ដង​ផ្លូវ​ បណ្តាល​រងរបួស​បែក​ក្បាល​​៣នាក់ ​ហើយត្រូវ​សមត្ថកិច្ច ​អន្តរាគមន៍​ឃាត់​ខ្លួនទាំងអស់​​៧នាក់​ និងដកហូត​ម៉ូតូ​ប្រាំ​គ្រឿង។​ ហេតុការណ៍នេះបានកើតឡើងកាល​ពី​ម៉ោង​ជាង១២​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ នៅតាមបណ្តោយផ្លូវ​២០០៤​ ខាង​មុខ​ស្ថានីយ​ប្រេង​ឥន្ធន:​ តូតាល់​ ស្ថិត​ក្នុង​សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​។

​ប្រភព​ពត៌មាន​ពៅ​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ឲ្យដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ គឺមាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ប្រាប់​ថា​ មាន​ក្មេង​ទំនើង​ពីរ​ក្រុម ​ដោយ​មួយ​ក្រុមមានគ្នាប្រមាណជិត​១០នាក់​ ដដោយនៅនឹងដៃប្រដាប់ដោយ​ដំបង​ ដុំថ្ម​និង​ខ្សែ​ក្រវាត់​ បាន​កំពុង​តែ​ដេញ​វាយ​តប់​គ្នា​ ។ ​ភ្លាមៗ​នោះ​ កម្លាំង​សមត្ថកិច្ច​បានចុះ​អន្តរាគមន៍​ ឃាត់​ខ្លួន​បាន​ក្មេង​ទំនើង​បាន៧នាក់​ ដែល​៣នាក់បានរងរបួសបែកក្បាល​ និងដកហូត​បាន​ម៉ូតូប្រភេទ​ម៉ូតូ​ធំ​ ចំនួន៥គ្រឿង​ ​។

បន្ទាប់ពីកើតហេតុ​ក្រុម​ក្មេង​ទំនើង​ទាំង៧នាក់ ​រួម​ទាំង​វត្ថុ​តាង​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាក​សួរ​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ​ដើម្បី​ចាត់ការជា​បន្ត​​តាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print