អ្នកគ្រូ គង់ ណារី សិ្ថតក្នុងស្ថានភាពព្រួយបារម្ភខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ខណៈនេះស្ថានភាពជំងឺសាស្ត្រាចារ្យសិល្បៈអ្នកគ្រូ គង់ ណារី កំពុងស្ថិតក្នុងសភាពគួរឲ្យព្រួយបារម្ភខ្លាំងខណៈដែលអ្នកគ្រូបានបាត់បង់ស្មារតីលែងដឹងខ្លួន ក្រោយពីសម្រាកព្យាបាលជំងឺក្រិនថ្លើមអស់ជាច្រើនខែកន្លងមក។

អ្នកជិតដិតអ្នកគ្រូដែលតែងចេញចូលសួរសុខទុក្ខបានលើកឡើងពេលនេះអ្នកគ្រូ គង់ ណារី លែងដឹងខ្លួនហើយក្រោយពីស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យព្រះកុសុមៈអស់ជាច្រើនខែព្រោះតែជំងឺក្រិនថ្លើម និងដុះសាច់កាចនោះ។

ស្ថានភាពនេះបានបង្កឲ្យមានការព្រួបារម្ភខ្លាំងសម្រាប់សាច់ញាតិ និងអ្នកសិល្បៈ។ ប្រភពលើកឡើងថាចាប់តាំងពីព្រឹកថ្ងៃទី១២មកស្ថានភាពជំងឺរបស់អ្នកគ្រូកាន់តែពិបាក ហើយគាត់លែងដឹងខ្លួន បើទោះបីជាមានការជួយខ្នះខ្នែងព្យាបាលពីក្រុមគ្រូពេទ្យជំនាញក្តី។ មានការលើកឡើងដែរថាទោះបីជាមានសង្ឃឹមតិចថានឹងវិលមករកស្ថានភាពល្អប្រសើរក្តីក៏ក្រុមគ្រួសារ និងគ្រូពេទ្យនៅតែបន្តពិនិត្យតាមដានដដែល។

សូមបញ្ជាក់ថា អ្នកស្រី គង់ ណារី បច្ចុប្បន្នមានវ័យ៦៥ឆ្នាំ ដែលជាគ្រូបង្ហាត់ចម្រៀងដ៏ល្បីមួយរូប នាពេលអតីតកាល បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្នុងដំណាក់កាលធ្លាក់ខ្លួនឈឺនោះ ក៏មានថ្នាក់ដឹកនាំ​ សិល្បករ សិល្បការិនីមួយចំនួន បានទៅសួរសុខទុក្ខ និងឧបត្ថម្ភអំណោយផងដែរ។

អ្នកគ្រួ គង់ ណារី គឺជាសាស្ត្រាចារ្យអក្សរសាស្ត្រ និងសិល្បៈដែលធ្លាប់បណ្តុះបណ្តាលសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនផងដែរ។ កន្លងមកអ្នកគ្រូក៏ទទួលបានជំនួយជាបន្តបន្ទាប់ពីសប្បុរសជននានា ពិសេសពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print