ឆ្លងចរន្តអគ្គិសនីឆេះហាង ម៉ាស្ទ័រស៊ុគីស៊ុប បង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក និងរថយន្តពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីឆេះនៅក្នុងហាង ម៉ាស្ទ័រស៊ុគីស៊ុប មួយកន្លែងបណ្ដាលឲ្យរងការខូចខាតរបស់របរតិចតួច តែបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក និងរថយន្តពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវម៉ៅសេទុង​កែង​និងផ្លូវលេខ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន  ។

ប្រភពព័ត៌មានពីបុគ្គលិកនៅក្នុងហាង ម៉ាស្ទ័រស៊ុគីស៊ុប បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយនៅក្នុងហាងក៏ចូលទៅមើលក៏មានភ្លើងឆេះនៅក្នុងបន្ទប់ រួចក៏មានការឆោឡោនាំគ្នារត់ចេញក្រៅ ហើយបានទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ នៅក្នុងករណីនេះរថយន្តពន្លត់​អគ្គិភ័យបានចុះមកអន្តរាគមន៍ចំនួន២គ្រឿង ប្រើអស់២គ្រឿងក៏អាចគ្រប់គ្រងសាន្ថភាពបាន។

សមត្ថកិច្ចបានប្រាប់ថាករណីឆេះនេះដោយសារឆ្លងចរន្ដអគ្គីសនីទុបណ្ដាលឲ្យឆាឆេះរងការខូចខាតទ្រព្យសម្បត្តិនៅក្នុងហាងនេះ គឺមិនបណ្ដាលឲ្យមនុស្សរងរបួស និងរងការខូចខាតសម្ភារៈតិចតួចប៉ុណ្ណោះ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print