លោក​អ៊ឹម​ ឈុ​ន​លឹ​ម​ ៖​ ឆ្នាំ​២០១៥​នេះ​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​២.៩៣៦​លាន​ដុល្លារ

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ រដ្ឋមន្ដ្រី​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​ សំណង់​បាន​បញ្ជាក់​ថា​ កម្ពុជា​ពិតជា​ មាន​មោទនភាព​ណាស់​នៅ​ឆ្នាំ​២០១៥​នេះ​ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូ​ទាំង​ ប្រទេស​មាន​ចំនួន​២,៩៣៦​លាន​ដុល្លារ​ អា​មេ​រិ​ក​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ ក្នុង​ឆ្នាំ​២០១៤​មានការ​កើនឡើង​ចំនួន​ ២៧​ភាគរយ​ ក្នុង​នោះ​ទុន​វិនិយោគ​លើ​ សំណង់​អគារ​ខ្ពស់ៗ​ ដែល​មាន​កម្ពស់​ ចាប់ពី​១០​ជាន់​ដល់​៥៥​ជាន់​មាន​ចំនួន​ ៥៦​អគារ​ដែល​មាន​តម្លៃ​ទុន​វិនិយោគ​ ប្រមាណ​១,៥៨១​លាន​ដុល្លារ​អា​មេ​រិ​ក​ ស្មើនឹង​៥៤​ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​ ។​

a3

កំណើន​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​ នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាង​គំហុក​ បែប​នេះ​ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​ នយោបាយ​លើកកម្ពស់​វិស័យ​ឯកជន​ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ត្រៀមខ្លួន​ ចូល​ជា​សមាជិក​សេដ្ឋកិច្ច​អាស៊ាន​នៅ​ ដំណាច់ឆ្នាំ​២០១៥​នេះ​ផង​ដែរ​ ។​

​លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ បាន​បញ្ជាក់​ បែប​នេះ​ក្នុង​ខណៈ​ដែល​លោក​ចូលរួម​ ជា​អធិបតី​បើក​មហាសន្និបាត​បូក​ សរុប​ការងារ​លើក​ទី​៤​របស់​សមាគម​ អ្នក​សាងសង់​កម្ពុជា​ និង​បើក​ពិព័រណ៍​ ឧស្សាហកម្ម​សំណង់​កម្ពុជា​ឆ្នាំ​២០១៥​ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ បាន​បញ្ជាក់​ ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ពិតជា​មាន​ មោទនភាព​ណាស់​ដោយ​ថ្ងៃនេះ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​រៀបចំ​ធ្វើ​មហាសន្និបាត​ជួបជុំ​សមាជិក​សហគ្រាស​ក្រុមហ៊ុន​តូច​ធំ​ ដើម្បី​អ្នក​សមាជិក​ទាំងនោះ​ ទទួល​បាន​ព័ត៌មាន​អំពី​សកម្មភាព​ និង​ សមិទ្ធផល​នានា​ដែល​សមាគម​សម្រេច​បាន​ មិនតែប៉ុណ្ណោះ​ក៏​ជា​ឱកាស​ ដើម្បី​ ធ្វើការ​ផ្លាស់​ប្ដូរ​យោបល់​ ចែករំលែក​ បទ​ពិសោធន៍​និង​ចំណេះដឹង​ទៅ​វិញ​ទៅ​ មក​ព្រមទាំង​មានការ​ដាក់​តាំង​បង្ហាញ​សម្ភារ​ពិព័រណ៍​ដែល​មាន​ស្ដង់​ចំនួន​២៥០​ស្ដង់​ដោយ​បាន​ដាក់​តាំងនូវ​ផលិតផល​ គ្រប់​ប្រភេទ​ផង​ដែរ​ ។​

​លោក​បាន​បញ្ជាក់​ថា​ នេះ​ដោយសារ​ មានការ​ជឿជាក់​លើ​ស្ថិរភាព​ នយោបាយ​ សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​ នយោបាយ​ សេដ្ឋកិច្ច​ សេរី​បើកចំហ​ ជាមួយនឹង​លក្ខ​ ខណ្ឌ​វិនិយោគ​ដែល​មានការ​ជំរុញ​លើក​ ទឹកចិត្ដ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​ មន្ដ្រី​ ។​ បើ​យើង​ពិនិត្យ​លើ​ស្ថានភាព​ ជាក់ស្ដែង​លើ​វិស័យសេដ្ឋកិច្ច​ នៅ​កម្ពុជា​ បច្ចុប្បន្ន​នេះ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ ចាប់ពី​ឆ្នាំ​២០១១​ រហូត​ដល់​ឆ្នាំ​២០១៤​ មាន​អ្នក​វិនិយោគ​គេ​បាន​បោះទុន​រួម​គ្នា​ វិនិយោគ​លើ​វិស័យ​នេះ​ជា​មធ្យម​ចំនួន​ ២.៧៧៣​លាន​ដុល្លារ​អា​មេ​រិ​ករ​ហូត​មក​ ដល់​ឆ្នាំ​២០១៥​នេះ​ទុន​វិនិយោគ​សរុប​លើ​វិស័យ​នេះ​មាន​រហូត​ដល់​២.៩៣៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លោក​ ពុង​ ឃាវ​សែ​ ប្រធាន​សមាគម​ អ្នក​សាងសង់​កម្ពុជា​បាន​បញ្ជាក់​ថា​ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ កម្ពុជា​ក្នុង​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​វិស័យ​ឯកជន​នៅ​ឆ្នាំ​២០១៥​នេះ​សមាគម​អ្នក​សាងសង់​កម្ពុជា​ដែល​មាន​សមាជិក​ចំនួន​១១០​ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​ជា​សមាជិក​បេក្ខភាព​ និង​ត្រូវ​ជ្រើសតាំង​ឱ្យធ្វើ​ជា​ប្រធាន​នៃ​ គណៈកម្មការ​សហប្រតិបត្ដិការ​ឧស្សាហកម្ម​សម្ភារ​សំណង់​ចិន​-​អាស៊ាន​ និង​បន្ថែម​ មួយទៀត​នោះ​សមាគម​អ្នក​សាងសង់​ កម្ពុជា​ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​ ដើម្បី​ចូល​ជា​សមាជិក​សហព័ន្ធ​ អន្ដរជាតិ​នៃ​សមាគម​អ្នក​សាងសង់​ អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​ ដែល​មាន​ សមាជិក​ចំនួន​១៦​ប្រទេស​ក្នុង​នោះ​មាន​ ប្រទេស​ បង់​ក្លា​ដែ​ស​,​ឥណ្ឌា​,​កូរ៉េ​,​នេ​ប៉ា​ល់​ ហុងកុង​,​ ឥណ្ឌូ​នេ​ស៊ី​ ,​ម៉ា​ល់​ឌី​វ​ ,​ អូស្ដ្រាលី​ ម៉ា​ឡេ​ស៊ី​,​ស្រី​លង្កា​,​ ញូ​វ​ហ្សេ​ឡែ​ន​,​ ជប៉ុន​,​ ហ្វី​លី​ពី​ន​,​សិង្ហ​បុរី​,​ថៃ​ឡង់​ដ៍​ និង​តៃវ៉ាន់​ ។​

​លោក​ ពុង​ ឃាវ​សែ​ បាន​បញ្ជាក់​ ថា​ ភាព​ជោគជ័យ​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា​ក្នុង​ឱកាស​បាន​ចូលខ្លួន​ប្រកួត​ប្រ​ជែ​ធ្វើ​ជា​ប្រធាន​នៃ​គណៈកម្មការ​ សហប្រតិបត្ដិការ​ឧស្សាហកម្ម​សម្ភារ​ សំណង់​ចិន​-​អាស៊ាន​ នា​ឆ្នាំ​២០១៥​នេះ​ គឺ​ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ គាំទ្រ​និង​ដាក់​ចេញ​នូវ​គោលនយោបាយ​ផ្ដល់​សិទ្ធិ​គ្រប់គ្រាន់​និង​លើកទឹកចិត្ដ​ ក៏​ ដូច​ជា​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួយ​ឱ្យ​ដល់​ អ្នក​វិនិយោគទុន​ទាំងឡាយ​មក​ធ្វើការ​ បណ្ដាក់ទុន​រកស៊ី​នៅ​ព្រះរាជាណាចក្រ​ កម្ពុជា​ ដោយ​មិន​ប្រកាន់ពូជសាសន៍​ ពណ៌​សម្បុរ​ និន្នាការ​នយោបាយ​អ្វី​ឡើយ​ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ដ្រី​ ដ៏​ឈ្លាសវៃ​ បាន​រុញច្រាន​នាវា​កម្ពុជា​តាម​របប​លទ្ធិ​ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​បាន​ប្រែ​ ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​សម្បូណ៌​សប្បាយ​ រុងរឿង​ ល្បី​រន្ទឺ​ខ្ចរខ្ចាយ​ទៅ​បណ្ដា​ប្រទេស​ ជា​សមាជិក​អាស៊ាន​នៅ​អាស៊ី​ និង​នៅ​ អឺរ៉ុប​ ។​ លោក​បន្ដ​ថា​ដោយ​ផ្អែក​លើ​គោល​ នយោបាយ​ដ៏​រឹង​មាំ​នេះ​ ហើយ​សមាគម​ អ្នក​សាងសង់​កម្ពុជា​បាន​តាំងចិត្ដ​កៀរគរ​សមាជិក​ខ្លួន​បច្ចុប្បន្ន​មាន​ចំនួន​៦៦​ក្រុមហ៊ុន​តែ​ក្នុង​រយៈពេល​៤​ឆ្នាំ​ប៉ុណ្ណោះ​សមាជិកសមាគម​អ្នក​សាងសង់​កម្ពុជា​ មិន​ ត្រឹមតែ​មាន​សមាជិក​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ​គឺ​មាន​សមាជិក​មក​ពី​ប្រទេស​ចិន​ ,​ ជប៉ុន​ ,​ កូរ៉េ​ ,​ ថៃ​ឡង់​ដ៍​,​ សិង្ហ​បុរី​ ,​ ស៊ុ​យ​អែ​ត​ ស្វី​ស​ ,​ ម៉ា​ឡេ​ស៊ី​ ,​ អា​ល្លឺ​ម៉​ង់​ ,​បារាំង​ និង​ វៀតណាម​ ៕​

a6

a1

a2

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print