សិស្សវិទ្យាល័យកោះធំជាច្រើននាក់ ដួលសន្លប់ជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ សិស្សជាច្រើននាក់ នៅវិទ្យាល័យកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមានការអាការៈពុល នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ។ ការពុលនេះត្រូវបានគេសង្ស័យថា អាចពុលចំណីអាហារដែលលក់នៅក្នុងបរិវេណសាលា ។

ទោះយ៉ាងណា ពួកគេត្រូវបានគ្រូៗចាត់ចែងដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំផងដែរ  ខណៈមូលហេតុនៃការដួលសន្លប់នេះ សង្ស័យពុលចំណីអាហារ ប៉ុន្តែមិនទាន់មានការអះអាងពិតប្រាកដនោះទេ គ្រាន់តែស្ថិតលើការសង្ស័យប៉ុណ្ណោះ ហើយកំពុងត្រូវបានពេទ្យជំនាញស្រាវជ្រាវលើករណីនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print