បើកម៉ូតូដូចហោះជ្រុលទៅបុកដើមអំពិលទឹកធ្លាក់ចូលក្នុងប្រឡាយទឹកបណ្ដាលឲ្យស្លាប់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់ស្រវឹងស្រាជោគជាំបើកម៉ូតូល្បឿនលឿនដូចហោះ បានរេចង្កូតជ្រុលទៅបុកដើមអំពិលទឹកក្បែចិញ្ចើមផ្លូវ បណ្ដាលឲ្យឃ្ទាតធ្លាក់ចូលក្នុងទឹកប្រឡាយស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង​២៣និង១០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា យុវជនរងគ្រោះស្លាប់ឈ្មោះ ផល្លី ភារុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកស៊ុយ​ហ្ស៊ូគីឡែត សេរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1X-1722 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូ​គីឡែត ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវបេតុងភ្លោះ ក្នុងភូមិតានូ ឃុំស្អាងភ្នំ ដោយល្បឿន​លឿនដូចហោះ លុះបើកមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកដើមអំពិលទឹកក្បែរចិញ្ចើមផ្លូវពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះនិងម៉ូតូផ្លោងចូលក្នុងប្រឡាយទឹក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងបាននាំគ្នាជួយរាវរកជនរងគ្រោះនិងម៉ូតូយកមលើគោក តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជិវិតទៅហើយ ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុក បានចុះមកធ្វើការពិនិត្យសាកសព និងកន្លែងកើតហេតុ រួចសន្និដ្ឋានថា ករណីខាងលើនេះ គឺបណ្ដាលមកជនរងគ្រោះស្រវឹងជោគជាំ បើកម៉ូតូល្បឿន​លឿនមិនប្រយ័ត្ន ទើបជ្រុលចង្កូតបុកដើមអំពិលទឹកស្លាប់បែបនេះ ។

ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print