ហង្សសុវណ្ណរិទ្ធ,ខ្លឹមស្រីគា និងអួន វ៉ាន់វីតាធ្វើឲ្យទស្សនិកជនទប់ទឹកភ្នែកមិនបានក្នុងបទ”តំណក់ឈាមកម្សត់”

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះខ្សែវីដេអូសម្តែងក្នុងបទចម្រៀងលំនាំបទមរតកដើម”ជើងមេឃពណ៌ខ្មៅ”របស់តារាចម្រៀងហង្សសុវណ្ណរិទ្ធកញ្ញាខ្លឹមស្រីនិងកុមារី អួន វ៉ាន់វីតា បានឆក់យកការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ចាប់អារម្មណ៍ព្រោះតែវីដេអូបទចម្រៀងមួយនេះបង្កប់ដោយអត្ថន័យអប់រំស្នេហាស៊ីជម្រៅកម្សត់មួយដែលធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកមិនបាន ហើយកាន់តែកម្សត់គឺក្រោយពីសាច់រឿងបញ្ចប់ត្រូវបានបញ្ចេញក្នុងបទបន្ទាប់គឺបទ”តំណក់ឈាមកម្សត់”។

បទចម្រៀងរៀបរាប់អំពីស្នេហាខកបំណងរបស់នារីរស់នៅលើដងទន្លេនិងត្រូវបុរសជាសង្សារចាកចោលទៅរួមរស់ជាមួយនារីថ្មីនោះធ្លាប់បានធ្វើឲ្យគេចាប់អារម្មណ៍។ក្រោយទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន លោកហង្សសុវណ្ណរិទ្ធ បានបញ្ចេញបទចម្រៀងថ្មីដែលមានអត្ថន័យបញ្ជាក់ បំពេញ និងបញ្ចប់សាច់រឿងដ៏កម្សត់មួយនេះដែលធ្វើឲ្យអ្នកស្តាប់ និងទស្សនាទប់ទឹកភ្នែកមិនបាន។

ទាំងអត្ថន័យរូបអារម្មណ៍ក្នុងបទនេះក៏បាននឹងកំពុងចាក់ចំបេះដូងអ្នកគាំទ្រជាច្រើន។បទថ្មីនេះដែរចូលរួមសម្តែងដោយកញ្ញាឯកMiss Grand Cambodia 2017 កញ្ញាខ្លឹមស្រីគាតារាសម្តែងវ័យក្មេងល្បីឈ្មោះកុមារីអ៊ួន​វ៉ាន់វី​តានិងតារាសម្តែងសិចស៊ីកញ្ញាយ៉ាយ៉ាជាដើម។

តារាចម្រៀងរូបនេះបានបញ្ជាក់ថា លោកពិតជារំភើបក្រោយពីបទថ្មីចុងក្រោយរបស់លោកគឺបទ”ជើងមេឃពណ៌ខ្មៅ”របស់លោកទទួលបានការគាំទ្រខ្លាំង។ តារារូបនេះបញ្ជាក់បទថ្មីបន្ទាប់ នេះក៏ទទួលបានការគាំទ្រថ្មីបន្ថែមទៀត ព្រោះតែបានលាតត្រដាងអីពីសាច់រឿងនៅពីក្រោយការបែកបាក់ស្នេហ៍ និងបញ្ចប់ដោយការវិលរកការជួបជុំមួយ។ អ្នកចម្រៀងឯករាជរូបនេះបន្តថាការគាំទ្រនេះគឺជាកម្លាំងចិត្តសម្រាប់លោកបន្តផលិតបទចម្រៀងនៅថ្ងៃខាងមុខ ហើយលោកនឹងប្រឹងប្រែងផលិតឲ្យអស់ពីលទ្ធភាព៕  ដោយវឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print