តាមសារព័ត៌មានDigitaltrendsបានប្រកាស បញ្ចីឈ្មោះរថយន្តដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០១៨
១ Rolls-Royce Sweptailមានតម្លៃ១៣លានដុល្លារ
ជាមួយនឹងតម្លៃរហូតដល់ទៅ១៣លានដុល្លារ រថយន្ត Rolls-Royce Sweptailត្រូវបានចាត់ទុកថាជាប្រភេទរថយន្តដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ តម្លៃរថយន្តកាន់តែថ្លៃ នោះគឺដោយសារមានតែមួយគ្រឿង ប៉ុណ្ណោះ នៅលើពិភពលោកនេះ ។ រថយន្ត Rolls-Royce Sweptail គឺត្រូវបានផលិតឡើង ជាពិសេសដល់អតិថជនតែម្នាក់គត់ ដោយការផលិតចំណាយពេលរហូតដល់ទៅ៤ឆ្នាំទើបរួចរាល់មួយគ្រឿង ។ ក្រុមហ៊ុន Rolls Royce បានបដិសេធ បញ្ជេញឈ្មោះ មហាសេដ្ឋីដែលបានកាម៉ងទិញរថយន្តខាងលើ។
២ រថយន្ត Mercedes-Benz Maybach Exeleroមានតម្លៃ៨លានដុល្លារ
រថយន្ត Maybach Exeleroជាប្រភេទ រថយន្តដែលមានតម្លៃថ្លៃបំផុត នៃប្រភេទរថយន្ត Mercedes Benz ដែលបានផលិតឡើងនៅឆ្នាំ២០០៤។គិតមកទលពេលនេះរថយន្តប្រភេទនេះ មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះនៅលើពិភបលោក ដែលបានប្រើប្រាស់ រថយន្ត ប្រភេទដ៏កម្រនេះ ។ បច្ចុប្បន្ន នៅអាមេរិក បើចង ទិញរថយន្ត Maybach Exelero អ្នកទិញគឺត្រូវតែចំណាយប្រាក់រហូតដល់ទៅ១០,១លានដុល្លារ។ រថយន្តនេះអាចបង្កើនល្បឿនបានរហូតដល់ទៅ៣៥១គីឡូម៉ែត្រ ក្នុងមួយម៉ោង។
៣ រថយន្តKoenigsegg CCXR Trevitaមានតម្លៃ ៤,៨លានដុល្លារ
រថយន្តរបស់ស៊ុយអែតប្រភេទCCXR Trevita ជាប្រភេទ រថយន្ត ដែលមានតែពីរគ្រឿងប៉ុណ្ណោះ នៅលើពិភពលោក ។ រថយន្តនេះអាចបើកក្នុងល្បឿនរហូតដល់ទៅ៤១០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
៤ Lamborghini Veneno មានតម្លៃ ៤,៥ លានដុល្លារ
រថយន្ត Lamborghini Veneno ជាប្រភេទរថយន្ត ដែលមានតែ ១២គ្រឿង ប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះមាន ៣គ្រឿង ប្រភេទ ទ្វាពីរ និង ៩គ្រឿង ប្រភេទ Roadster ។ រថយន្តនោះអាចបើកបានល្បឿន រហូតដល់ទៅ៣៥៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
៥ រថយន្ត LykanHypersportមានតម្លៃ ៣,៤ លានដុល្លារ
រថយន្ត LykanHypersport ជាប្រភេទរថយន្ត ដំបូងបំផុត របស់ អារ៉ាប ដែលមានតម្លៃខ្ពស់ បំផុតក្នុងតំបន់ ហើយផលិតបានតែ៧គ្រឿង ប៉ុណ្ណោះ នៅលើពិភពលោក ។ ក្រៅពីម៉ាស៊ីនមានកម្លាំងខ្លាំង រថយន្ត បានបំពាក់ ពេជ្យ៤២០គ្រាប់ នៅលើបណ្តាញភ្លើងផា នៃរថយន្ត ៕