ខ្លាំង​ប៉ះ​ខ្លាំង​ ! ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ ប្តឹង​តុលាការ​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា​ ឌួង​ ឆាយ​ 

ចែករំលែក៖

ភ្នំពេញ​៖​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ លោក​សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ ដាក់​បណ្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៤​ ខែ​ធ្នូ​ ប្តឹង​ឧកញ៉ា​ ឌួង​ ឧត្តម​ឆវិន​ ហៅ​ឌួង​ ឆាយ​ ចំនួន​៤បទល្មើស​ ។​

ក្នុង​នាម​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ លោក​ វឌ្ឍនា​សាប៊ុង​ ស្នើ​ព្រះ​រាជ​អាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ឧកញ៉ា​ ឌួង​ ឆាយ​ ដែល​ធ្លាប់​មាន​ប្រវត្តិ​កាច​សាហាវ​ ដេីម្បី​ធានា​ដល់​សន្តិសុខ​សុវត្ថិភាព​ ដល់​ដេីម​បណ្តឹង​ ។

ដេីម​បណ្តឹង​ស្នើ​ផ្តន្ទា​ទោស​ឧកញ៉ា​ ឌួង​ ឆាយ​ តាម​ច្បាប់​ និង​ ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០លាន​រៀល​ ដោយ​ថវិកា​ទាំង​នោះ​ លោក​ វឌ្ឍនា​សាប៊ុង​ នឹង​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ជួយ​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ ។

លោក​វឌ្ឍនា​សាប៊ុង​ ប្តឹង​ឧកញ៉ា​ឌួង​ ឆាយ​ ចំនួន​៤បទល្មើស​ ប្រមាថ​អ្នក​រាជការ​សាធារណៈ​ បរិហារ​បង្កាច់​កេរ្តិ៍​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​ ញុះញង់​ឱ្យ​មាន​ការ​រេីស​អេីង​ តាម​ក្រម​ព្រហ្មទណ្ឌ​ ។

ការ​ប្តឹងផ្ដល់​នេះ​ គឺ​ កើតឡើង​ដោយសារ​ការ​ឆ្លងឆ្លើយ​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ របៀប​ឌឺដង​គ្នា​ទៅវិញទៅមក​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print