ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧:៣០នាទី មានអំពេីចោរកម្មលួចកាច់សោរ យកម៉ូតូមួយគ្រឿងម៉ាកស្កុបពី ផលិតឆ្នាំ ២០១៨ ពណ៌សពាក់ ស្លាកលេខៈ ភ្នំពេញ ១HD-១៤៩២ ដែលម្ចាស់បានទុកនៅមុខក្លឹ បកម្សាន្ត ជាប់កាស៊ីណូជិនប៉ី ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
លោកវរសេនីយ៍ទោ លី សុខហ៊ី នាយការិយាល័យនគរបាលព្រហ្មទណ្ ឌកម្រិតស្រាល បានឲ្យដឹងថាៈ ក្រោយពេលទទួល ព័ត៌មាន តាមទូរស័ព្ទ កម្លាំងនគរបាលព្រហ្មទណ្ឌ បានធ្វើការស៊ើបអង្កេតរុករកមុ ខសញ្ញាជាបន្ទាន់ លុះដល់វេលាម៉ោង១៩:៥០នាទី បានរកឃើញជនសង្ស័យម្នាក់ កំពុងដោះស្លាកលេខម៉ូតូ នៅមុខកាស៊ីណូឡាយអ៊ិន សមត្ថកិច្ចបានចាប់ខ្លួន នៅទីនោះតែម្តង ។
វត្ថុតាងរួមមាន ៖
១-ម៉ូតូគ្រឿងម៉ាកស្កុបពីស៊េរីឆ្ នាំ២០១៨ ពណ៌ស 1HD-1492 (ជាវត្ថុតាងនៃអំពេីលួច )
២-សោរច្នៃសំរាប់កាច់បំបែកសោរកម៉ូ តូ ២ដេីម
៣-សោរលេខ៨ មួយដេីម
៤-សោរអូរ១ដេីម
៥-ក្បាលសោរលេខ៨ ចំនួន១
ជនសង្ស័យមានឈ្មោះ នុត ប៊ុនថន ហៅ ខ្មៅ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារ)ជាមុខសញា សកម្មលួចឆក់ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ទោ លីសុខហ៊ី បានបញ្ជាក់ថា៖ បន្ទាប់ពីធ្វើការសាកសួរ សមត្ថកិច្ចបាននាំខ្លួនឈ្មោះ នុត ប៊ុនថន ទៅយកម៉ូតូមួយគ្រឿងទៀត ដែលវាជិះធ្វេីសកម្មភាព ម៉ាក PCX ស៊េរីឆ្នាំ២០១១ ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន 2117917
ដែលជនសង្ស័យបានជិះ យកមកទុកនៅផ្លូវកែងសាលាកម្មករ សង្កាត់លេខ៤ មុននឹងវាចូលទៅលួចយកម៉ូតូ របស់គេ។
ករណីនេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ