សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត អញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅក្នុងខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកោះ ៖ នៅល្ងាចថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង។

ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូតនានា,មន្រ្តីរាជរដ្ឋាភិបាល, ភ្ញៀវជាតិ និងអន្តរជាតិ ទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។

ពិធីបុណ្យសមុទ្រលើកទី៧ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។

ព្រឹត្តិការណ៍នេះ ជាឱកាសមួយដើម្បីពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី»។

ក្រៅពីព្រឹត្តិការណ៍ កីឡា សម្តែងសិល្បៈ និងផ្ទាំងទស្សនីយភាពផ្សេងៗ ដើម្បីជាការទាក់ទាញភ្ញៀវហើយនោះ ក្នុងពិធីបុណ្យសមុទ្រនេះ ក៏មានការតាំងពិព័រណ៍ផលិតផលប្រមាណ ៥០០ស្តង់ផងដែរ។ ផលិតផលនេះមានមកពីតាមក្រសួងស្ថាប័ននានា ក៏ដូចជាមកពីតាមក្រុមហ៊ុននានាទាំងនៅក្នុងប្រទេស និងបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពីធីចេញ ពីទីរួមខេត្តកោះកុងនាពេលបន្តិចទៀតនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print