ភ្នំពេញ ៖ លោករស់ សុផាន់ អនុប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ លោកសុខ សម្បតិប្រធានគណកម្មាធិកាគណបក្សខណ្ឌព្រមទាំងប្រធាន អនុប្រធានសមាជិកចុះជួយសង្កាត់ទាំង៥របស់គណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌព្រែកព្នៅផងដែរបានបើកកិចប្រជុំប្រចាំខែរបស់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៨នៅគណៈបក្សខណ្ឌព្រែកព្នៅ។
ក្នុងឱកាសនោះផងដែរ លោកសុខ សម្បតិ បានថ្លែងពីលទ្ធផល និងបទពិសោធន៍ការងាររយៈពេលកន្លងមក ព្រមទាំងការងារដែលត្រូវធ្វើសម្រាប់ពេលខាងមុខរបស់ក្រុមការងាគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។
លោកសុខ សម្បតិក៏បានជំរុញឱ្យមន្ដ្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយខណ្ឌនិងសង្កាត់ទាំង៥ ត្រូវបន្ដខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំកុំឲ្យដាច់ឲ្យសោះ។
លោកបន្តថាក្រុមការងារទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ ដើម្បីកុំឲ្យថ្នាក់ដឹកនាំរបស់យើង នៅខាងលើមានការខកបំណងពីក្រុមការងារនេះ។
លោកសុខសម្បត្តិក៍បានលើកឡើងផងដែរពីស្មារតីមិនទទួលខុសត្រូវទទួលខុសត្រូវរបស់ក្រុមការងារហើយលោកក៍សូមកោតសសើរដល់ក្រុមការងារមួយចំនួនធំដែលទទួលខុសត្រូវខ្ពស់ហើយតែងតែអនុវត្តនូវគោលនយោបាយទិសដៅរបស់គណបក្ស ពិសេសជាទូទៅមានមនោសញ្ចេតនាជាប់ជាមួយប្រជាពលរដ្ឋទូទៅ ដូចអ្វីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូពីប្រទេសជាតិនិងប្រជាពលរដ្ឋ ខិតខំនាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតដល់ទទួលបានជោគជ័យសម្រាប់ប្រទេសជាតិនិងប្រជា ពលរដ្ឋទាំងមូល។
ដោយឡែកលោករស់ សុផាន់ ក៏បានជំរុញឱ្យមន្ដ្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ទាំង៥ ត្រូវបន្ដខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាប្រចាំឲ្យបានយ៉ាងតិច១ខែ២ដងឫក៍បាន១ខែម្តងដែរ កុំឲ្យអត់សោះ ហើយក្រុមការងារទាំងអស់ត្រូវបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋាន កុំបណ្តោយឲ្យការងឿងឆ្ងល់របស់ពួកគាត់ ក្លាយជាការថ្នាំងថ្នាក់ដល់គណបក្សប្រជាជនកម្ពុជា យើងធ្វើយ៉ាងណាឲ្យពួកគាត់បានយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងនាពេលបច្ចប្បន្ននេះ។
លោកបន្តថា ក្រុមការងារទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អត្រូវហ៊ានលះបង់ដើម្បីបក្សទាំងអស់គ្នាដើម្បីគណៈបក្សប្រជាជនកម្ពុជាយើងទទួលជ័យជំនះនាការបោះឆ្នោតបន្តបន្ទាប់ទៀត៕ធឿនព្រែកជ័យ