ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៩​ ចំនួន​៦.៧ពាន់លានដុល្លារ​ ត្រូវ​ព្រះមហាក្សត្រ​ចេញ​ព្រះ​ក្រម​ប្រកាស​ឱ្យ​ប្រើ​

ចែករំលែក៖

ភ្នំពេញ​៖​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៩​ ចំនួន​២៧.១៦៤.៩៩៦លានរៀល ប្រហាក់ប្រហែលនឹង ៦.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រូវ​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជ​ក្រម​ឱ្យ​ប្រើ​ប្រាស់​។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុង ក្នុងសម័យប្រជុំ កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេច ហេង​ សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១១៥រូប។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។

នៅឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧.១៦៤.៩៩៦ លានរៀល ដែលប្រហាក់ប្រហែលនឹង ៦.៧ពាន់ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ២០១៩។ ចំនួនបានកើនឡើង១១.៤% បៀបនឹងគម្រោងចំណាយថវិការដ្ឋ ឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤,៣៧៥,១០២លានរៀល។

តាមសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩, ចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២១,១៨៦,២២៨ លានរៀល ស្មើនឹង១៩.២៨ភាគរយ នៃ ផ.ស.ស និងមានកំណើន១៤ភាគរយ បើធៀប​នឹងច្បាប់ឆ្នាំ២០១៨៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print