គួរឲ្យសរសើរអ្នកជំនួញម្នាក់បរិច្ចាកលុយជិត១០ម៉ឺនដុល្លារថ្ងៃខួបអាពាហ៍ពិពាហ៍គ្រប់១១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ សហគ្រិន និងជំនួញចិត្តបុណ្យម្នាក់ឈ្មោះវេង ស៊ីគួរ បានសម្រេចចិត្ត លុបចោលបំណុលពីដៃគូវិនិយោគរបស់ខ្លួនប្រមាណជិត១០ម៉ឺនដុល្លារអាមេរិក ដែលចាត់ទុកជាការបរិច្ចាកធ្វើបុណ្យនៅចាំថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់១១ឆ្នាំនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨នេះ។
​លោក វេង ស៊ីគួរ ដែលអ្នកជំនួញ និងមនុស្សជាច្រើនស្គាល់ថាជាអ្នកជំនួញ និងជាគ្រូបណ្តុះបណ្តាលសហគ្រិនភាពលេចធ្លោរ លើមុខជំនួញវិស័យអចលនទ្រព្យ ស្ថានីយចាក់សាំងជាច្រើនកន្លែង និងក្រុមហ៊ុនមិនតិចជាង៤នៅក្នុងដៃនោះ។ លោកធ្លាប់ចូលរួមសកម្មភាពសង្គមជាច្រើនពិសេសការងារសប្បុរសធម៌ជួយដល់ក្រុមគ្រួសារក្រីក្រ និងចាស់ជរាជាច្រើនបន្តបន្ទាប់។ បច្ចុប្បន្នលោកបានបន្តជួយឧបត្ថម្ភដល់ក្រុមគ្រួសារខ្វះខាត និងចាស់ជរាគ្មានទីពឹងប្រមាណ៣០គ្រួសារជាប្រចាំផងដែរ។ អ្នកជំនួញរូបនេះបានធ្វើឲ្យគេកោតសរសើរ និងភ្ញាក់ផ្អើលជាថ្មីក្រោយពីលោកបានប្រកាសសម្រេចលុបចោលបំណុលប្រមាណជាង៣លានបាទគឺជិត១០ម៉ឺនដុល្លារអាមេរិក ពីអតីតដៃគូវិនិយោគ។ ប្រភពពីអ្នកជិតដិតអ្នកជំនួញរូបនេះបញ្ជាក់ថា លោកវេង ស៊ីគួរ ត្រូវបានដៃគូវិនិយោគរួមគ្នាបានបោកប្រាស់តាមរយៈការចេញសែកស្អុយ(ក្លែងក្លាយ)គ្មានសាច់ប្រាក់កាលពីអំឡុងដើមឆ្នាំ២០១៧ក្នុងទឹកប្រាក់ប្រមាណជាង៣លានបាទ។ ប្រភពថាលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាមទារឲ្យដៃគូសង ឬមានលទ្ធភាពប្តឹងបានដើម្បីទទួលបានលុយត្រឡប់មកវិញ ប៉ុន្តែដោយទឹកចិត្តបុណ្យលោកបានសម្រេចចិត្តលុបចោលបំណុលនេះដោយចាត់ទុកថាជាការធ្វើបុណ្យមួយ ដែលការសម្រេចចិត្តនេះធ្វើឡើងចំថ្ងៃខួប អាពាហ៍ពិពាហ៍គម្រប់១១ឆ្នាំរបស់លោកនិងភរិយានៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨នេះតែម្តង។ ការប្រកាសនេះបានធ្វើឲ្យអតីតដៃគូមុខជំនួញរំភើបជាខ្លាំង ហើយចាត់ទុកថាជាកាយវិការ និងទឹកចិត្តសណ្តោសប្រណីដ៏ប្រពៃ និងយោគយល់ខ្ពស់នេះ។ អគ្គនាយកក្រុមហ៊ុនធរណីរៀលអ៊ីស្ទេតរូបនេះត្រូវបានអ្នកជំនួញ និងបុគ្គលិកក្រោមឱវាទកោតសរសើរ និងទឹកចិត្តល្អកម្ររកបានចំពោះដៃគូមុខជំនួញ និងបុគ្គលិកក្រោមឱវាទ។
គួរបញ្ជាក់ដែរថាកន្លងមក លោកវេង ស៊ីគួរ អគ្គនាយកក្រុមហ៊ុន មយូរ៉ារេស៊ីឌិន ធ្លាប់បានចូលរួមចំណែកកិច្ចការងារសង្គមជាច្រើន បូករួមទាំងការចែករំលែកចំណេះដឹង និងការងារមនុ​ ស្សធម៌សង្គម តាមរយៈការចូលរួមចំណែកកសាងកិត្តិយសជូនប្រទេសជាតិផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print