ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ មាន​កម្លាំង​៤០០​មេហ្គាវ៉ាត់​ ប្រេី​ថវិកា​ជិត​១ពាន់​លាន​ដុល្លារ​ គ្រោង​សម្ភោធ​នៅ​ថ្ងៃ​ស្អែក​ !

ចែករំលែក៖

ភ្នំពេញ​៖​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​ថ្ងៃទី​១៧​ ខែ​ធ្នូ​ ស្អែក​នេះ​ នឹង​អ​ញ្ជ​ញ​សម្ភោ​ធ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ដែលមាន​អនុភាព​៤០០​មេ​ហ្គា​វ៉ា​ត់​។​

ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ត្រូវបាន​សាងសង់​អស់​ថវិកា​អស់​ប្រមាណ​៨០០​លាន​ដុល្លារ​អាមេរិក។ទំ​បន់​នេះបានចាប់ផ្តើម​សាងសង់​កាលពីដើមឆ្នាំ​២០១៤​ជា​ទំនប់​វា​រី​អគ្គិសនី​ធំជាងគេ​បំផុត​របស់​កម្ពុជា​។​
​ ​
​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ​គឺជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ចំនួន​បី​រួមមាន​ក្រុមហ៊ុន​ចិន​ឈ្មោះ​ហាយ​ដ្រូ​ឡាង​ឆាន​អ៊ិន​ធឺ​ណេ​សិ នណល អេ​ណឺ​ជី​(Hydrolancang Internatio nal Energy)​មាន​ភាគហ៊ុន​៥១​ភាគរយ​,​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​(Royal Group)​របស់លោក​ឧកញ៉ា គិត ម៉េង មាន​ភាគហ៊ុន​៣៩​ភាគរយ​និង​ក្រុមហ៊ុន​វៀតណាម អ៊ី​.​វី​.​អិន (EVN) មាន​ភាគហ៊ុន​១០​ភាគរយ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print