បុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកHYUNDAI បុករះបង្គាល់ឡាក់ បាក់អស់៤ដើមបើកចូលទៅបុកការ៉ាស់សាំងតេលាបណ្ដាលឲ្យបាក់ទូរចាក់សំាងអស់មួយផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ដមួយគ្រឿងម៉ាកHYUNDAlជ្រុលទៅបុករះ រទេសសំរាម និងបង្គាល់ឡាក់ បាក់អស់៤ដើមនៅមុខក្រសួងវប្បធម៌ហើយបន្តបើកចូលទៅបុកការ៉ាស់សាំងតេលាបណ្ដាលឲ្យបាក់ទូរចាក់សំាងអស់មួយផ្ទាំងចំណែកឯរថយន្ដកាខូចខាតផ្នែកពីមុខយ៉ាងដំណំហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង ២០នាទីយប់រំលងអធ្រាត្រឈានចូលនៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្បែរស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើក រថយន្ដមួយគ្រឿងម៉ាកHYUNDAIពណ៌ខ្មៅពាក់ស្លាកលេខពណ៌លឿងAT18.20460 ក្នុងស្ថានភាពស្រវឹងស្រាជោកជាំដែលធ្វើដំណើរទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងល្បឿនខណៈពេលមកដល់និងចំណុចកើតហេតុក៏បានរេចង្កូតបុករះរទេសសំរាមរាយសំរាមពេញផ្លូវនិងបង្គាល់ឡាក់បាក់អស់ចំនួន៤ដើមនៅមុខក្រសួងវប្បធម៌និងជ្រុលមកបុកការ៉ាស់សាំងតេលារងការខូចខាតបាក់ទូរកន្លែងចាក់សាំងមួយផ្ទាំងរថយន្ដខ្ទេចផ្នែកពីមុខយ៉ាងដំណំបុកហើយភ្លាមៗម្ចាស់ការ៉ាស់សាំងបានយកបំពង់ពន្លត់អគ្គិភ័យចំនួន៤បំពង់មកបាញ់ការពារសាន្ថភាពខ្លាចមានការឆាបឆេះ ក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុបានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីដោះ ស្រាយទៅតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print