ផ្ទុះនៅភោជនីយដ្ឋានជប៉ុនដ៏កក្រើក របួស៤២នាក់ និងអគារច្រើន​ខ្នង​បាក់រលំ

ចែករំលែក៖

អគារជាច្រើនខ្នង​បាក់រលំ និងមនុស្សយ៉ាងតិច៤២នាក់​បានរងរបួស ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយនៅភោជនីយដ្ឋាន​ភាគខាងជើងប្រទេសជប៉ុនកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ។

រូបភាពផ្សព្វផ្សាយលើបណ្តាញសង្គមឃើញថា អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅក្រហមឆ្អៅ បាញ់ផ្សែងខ្មួលខ្មាញ់ទៅលើអាកាសទាំងព្រះអាទិត្យរៀបនឹងអស្តង្គត ស្ថិតនៅទីក្រុង Sappro ។ មូលហេតុបណ្តាលឲ្យផ្ទុះទ្រង់ទ្រាយធំនេះ បាននិងកំពុងស៊ើបអង្កេត ។ គេរាយការណ៍ថា មានធុំក្លិនហ្គាស ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពមន្ត្រីក្នុងតំបន់​និយាយថា មនុស្ស៤២នាក់​បានរងរបួស ប៉ុន្តែមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតទេ ។ បើទោះបីថា អ្នករងរបួសភាគច្រើន រងរបួសធ្ងន់ក៏ដោយ ។ ក្មេងជាច្រើននាក់ស្ថិតក្នុងចំណោមនោះ ។

ភ្នាក់ងារព័ត៌មាន NHK ផ្សាយថា ក្រុមពន្លត់អគ្គិភ័យជាច្រើននាក់ និងជាច្រើនម៉ោងទម្រាំគ្រប់គ្រងស្ថានការណ៍បាន៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print