ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៧ខ្នង រោងប្រជាការពារ ឃុំ រោងតារាងបាល់ទះ និងស្លាកគណបក្ស២ផ្ទាំងត្រូវបានដួលរលំនិងប៉ើងដំបូល និងធ្វើឲ្យប្រជាពលរដ្ឋភ័យព្រលឹងចុងសក់ ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់អ្វីនោះទេ បន្ទាប់ពីមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិធ្លក និងភូមិ ក្រោលគោ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។
លោកភោគ វណ្ណថន មេ ឃុំ ក្រោលគោ បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀង និងខ្យល់កន្ត្រាក់មួយមេមក លោក និងក្រុមការងារបានចុះទៅពិនិត្យផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតជាបន្ទាន់ដើម្បីស្រង់យកឈ្មោះ និងចូលរួមសោកស្ដាយដល់ម្ចាស់ផ្ទះ ដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីយប់មិញ ។
លោកបន្តថា ផ្ទះគ្រួសារទាំង៧ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់មាន ៖
១ ឈ្មោះ ខឹម វឹង មានប្រពន្ធឈ្មោះស៊ូ សាវឿនរស់នៅភូមិក្រោលគោ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំដោយផ្ទះផ្សារដែករបើកដំបូលទាំងស្រុង ។
២ ឈ្មោះ ហែម សាវ៉ាត មានប្រពន្ធឈ្មោះតូច សារ៉ាន រស់នៅភូមិក្រោលគោ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំដោយខូចខាត របើកកំបូលផ្ទះខាងមុខយ៉ាងដំណំ ។
៣ ឈ្មោះ កែវ សាវ៉ានមាន ប្រពន្ធឈ្មោះ ឡុក សុខខារ៉ា រស់នៅភូមិក្រោលគោ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ដោយ របើកដំបូលផ្ទះខាងមុខ
៤ ឈ្មោះ អ៊ុំ សុភី រស់នៅភូមិក្រោលគោ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ដោយរលំប៉ើក ដំបូលដួលចេញប្រហែល១០ម៉ែត្រពីទីស្នាក់ការប្រជាការពារភូមិក្រោលគោ ។
៥ ឈ្មោះ មុំ សាម៉ែល មានប្រពន្ធ ឈ្មោះឯមសុគន្ធារីរស់នៅភូមិធ្លក ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំដោយផ្ទះខូចខាត រប៉ើកដំបូលខាងមុខយ៉ាងដំណំ ។
៦ ឈ្មោះ ពត សាមឿនមានប្រពន្ធឈ្មោះចិត្តសាភឿន រស់នៅភូមិធ្លក ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំដោយប៉ើងដំបូលផ្ទះខាងមុខ និង
ទី៧ មានឈ្មោះ លោកយាយ ភោគ នាង រស់នៅភូមិធ្លក ឃុំ ក្រោលគោ ផ្ទះខូចខាតរបើុកដំបូល ។
ប្រភពបន្តថា ចំណែករោងតារាងបាល់ទះ ដែលរងការខូចខាតដួលរលំមានបណ្ដោយ២៣ម៉ែត្រទទឹង១៥ម៉ែត្រមានម្ចាស់ឈ្មោះខឹមសាវីមានអាយុ៣៨ឆ្នាំរស់នៅភូមិ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ហើយរោងយាមភូមិ និងស្លាកគណបក្ស២ផ្ទាំងក៏ត្រូវដួលរលំផងដែរ ។
លោកក៏បានផ្ដាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក៏ដូចជាមានបញ្ហា អ្វីកើតឡើង ក្នុងគ្រួសារ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ដើម្បីមានវិធានការចុះអន្តរាគមន៍ ជួយដោះស្រាយឲ្យបានឆាប់ រហ័ស និងទាន់ពេលវេលា៕ យឹម សុថា