ស្ត្រីម្នាក់តូចចិត្តនឹងប្រពៃណីដាក់កំណត់ពិន័យសែនព្រេនច្រើនហួសពេក សម្រេចធ្វើអត្តឃាតចងកបញ្ចប់ជីវិតដោយខ្លួនឯង

ចែករំលែក៖

ខេត្តរតនគិរីៈ ស្ត្រីម្នាក់ធ្វើអត្តឃាតដោយចងកផ្តាច់ជីវិតដោយខ្លួនឯងនៅត្រង់ចំណុចចំការចន្ទី ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២និង១៧នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥។
បើតាមការអោយដឹងពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ស្ត្រីដែលធ្វើអត្តឃាតត្រូវបានគេស្គាល់ឈ្មោះ ទិន ចម អាយុ៥០ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានទីលំនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាស្ត្រីមេម៉ាយ ប្តីស្លាប់ចោល៥ឆ្នាំមកហើយ សព្វថ្ងៃរស់នៅជាមួយកូនចំនួន៣នាក់ ប្រុស១ ។ សាច់ញាតិជនរងគ្រោះបានបន្តទៀតថា មូលហេតុដែលធ្វើឲ្យស្ត្រីរងគ្រោះសម្រេចចិត្តធ្វើអត្តឃាតផ្តើមចេញពីរឿងរ៉ាវស្នេហាត្រីកោណដែលបង្កឡើងពីបុរសម្នាក់ឈ្មោះ សុក លឿ អាយុប្រមាណជាង៤០ឆ្នាំជនជាតិទំពួនដូចគ្នា ដែលមានប្រពន្ធនិងកូនពេញបន្ទុក ហើយមកភ្ជាប់ស្នេហ៍ជាមួយស្ត្រីមេម៉ាយដែលជាជនរងគ្រោះខាងលើរហូតដល់បានខ្លួនប្រាណ ហើយប្រពន្ធជនបង្កតាមទាន់ជាន់កែង កើតទុក្ខពុំសុខចិត្តធ្វើការផាក់ពិន័យលើស្ត្រីរងគ្រោះតាមប្រពៃណីជនជាតិដើមភាគតិច រួមមានស្រា១ពាង ជ្រូក៥ចាប់(៥ក្បាល) និងលុយ១ពាន់ដុល្លា។ ក្រោយពីបាននិយាយរឿងសព្វគ្រប់ភាគីជនរងគ្រោះដោយមានសាច់ញាតិបងប្អូននិងកូនប្រុសស្រីទាំង៣ជួយអង្វរករសម្រួលទៅលើប្រពន្ធជនបង្ក គេក៏យល់ព្រមក្នុងតម្លៃលុយ១លាន១៥ម៉ឺនរៀល ស្រា១ពាង មាន់១ក្បាល ដើម្បីបញ្ចប់រឿង ប៉ុន្តែមិនដឹងហេតុអ្វីនៅវេលាម៉ោងខាងលើបណ្តាលអោយស្ត្រីគិតខ្លីទៅធ្វើអត្តឃាតចងកដោយក្រម៉ា ជាមួយមែកស្វាចន្ទីដែលមានចំងាយប្រមាណ១០០ម៉ែត្រពីខ្ទមចំការរបស់ខ្លួនស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានដែលដឹកនាំដោយលោក ជាង ហឿង នាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្ខឡោម ដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច្ច័យឃើញថា ស្ត្រីរងគ្រោះពិតជាធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។ សាកសពសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច៕

20150708-193312.jpg

...

20150708-193316.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print