លោកស្រីហ៊ីលឡារីគ្លីនតុនៈ ពលរដ្ឋអាមេរិកសូមជឿជាក់មកលើកខ្ញុំ

ចែករំលែក៖

នៅក្នុងបទសម្ភាស់លើកដំបូងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធបតីអមេរិក បេក្ខភាពនាំមុខនៅក្នុងគណបក្សប្រជាធិបតេយ្យកំពុងប្រឈមនៅបញ្ហាមួយចំនួនជុំវិញសារអីម៉ែលរបស់លោកស្រី។
លោកស្រីហ៊ីលឡារីគ្លីនតុនបញ្ចាក់នៅក្នុងបទសម្ភាស់ន៍ដំបូងថា​«សូមពលរដ្ឋអាមេរិកគ្រប់រូប​ជឿជាក់មកលើរូបខ្ញុំ» បើទោះបីមានការស្រាវជ្រាវបង្ហាញឲ្យឃើញថា​ភាគច្រើនពល​រដ្ឋ​អាមេរិកមិនជឿជាក់ទៅលើភាពស្មោះត្រងរបស់លោកស្រី។
ឆ្លើយតបទៅនឹងបទសម្ភាស់ជាមួយបណ្តាញព័ត៌មាន​CNN ដែលជាបទសម្ភាស់ដំបូងរបស់​លោក​ស្រីក្នុងរយពេល​៣ខែកន្លងមកដែលលោកស្រីខិតខំប្រកួតប្រជែងចូលកាន់តំណែងនៅ​សេតវិមាន ហើយក្រោយពេលដែលលោកស្រីឃោសនាទទួលរងការរិះគន់ដោយសារតែ​បានដាក់ខ្សែរបាំងរារាំងអ្នកសារព័ត៌មានឈរជិតលោកស្រី។
លោកស្រីហ៊ីលឡារីបញ្ចាក់ថា​លោកស្រីមិនបានបំពានច្បាប់ប្រើប្រាស់អីម៉ែលផ្ទាល់ខ្លួន​ឬក៏អីម៉ែលផ្លូវការដែលរដ្ឋាភិបាលផ្តល់ជូនពេលលោកស្រីនៅធ្វើការជារដ្ឋមន្ត្រីការបរទេសអាមេរិក។​ ផ្ទុយទៅវិញលោកស្រីបានទម្លាក់កំហុសទៅលើគណបក្សសាធារណរដ្ឋ​ដោយសាតែ​បានបង្ហាញពីការមន្ទិលសង្ស័យពីភាពស្មោះត្រងរបស់លោកស្រី​។ លោកស្រីបញ្ចាក់ថា​លោកស្រីត្រូវទទួលរងការវាយប្រហារពីគូប្រជែងម្ខាងទៀត។
លោកស្រីបញ្ចាក់ថា​«នេះគឺជាប្រធានបទមួយដើម្បីប្រឆាំងមកលើករូបខ្ញុំ​និងស្វាមីរបស់ខ្ញុំ​ជា​ច្រើន​ឆ្នាំកន្លងមក។ នៅពេលចុងក្រោយអ្នកបោះឆ្នោតមិនបានផ្តោតទៅលើបញ្ហាទាំងនោះ​ជា​រឿងសំខាន់នោះឡើយ»។លោកស្រីគ្លីនតុនបញ្ចាក់ថា «លោកអ្នកត្រូវតែជឿជាក់មកលើខ្ញុំ»។
បញ្ហាខាងលើមិនអាចក្លាយជាឧបស័គ្គសម្រាប់លោកស្រីនៅក្នុងពេលបោះឆ្នោតខាងមុខនោះឡើយ​ដោយសារតែពលរដ្ឋភាគច្រើនបានបង្ហាញការជឿជាក់ទៅលើលោកស្រី។ នៅរដ្ឋសំខាន់ៗ ដូចជា Floria, Ohio និង​Pennsylvania បង្ហាញការជឿងជាក់ថា​លោកស្រីជាមនុស្សគួរឲ្យទុកចិត្តបំផុត។
អំពីបញ្ហា អីម៉ែលរបស់លោកស្រី គឺជារឿងបំផ្លោងឲ្យកាន់តែធំពីគូប្រជេងដោយគ្មានមាត្រដ្ឋាន​ច្បាប់និងការពិត។ គ្មានអ្វីខុប្រក្រតីឡើយពេលលោកស្រីលុបអីម៉ែលជាង​៣មឺនអីម៉ែលចោល​ដោយលោកស្រីចាត់ទុកថា​នោះជាបញ្ហាផ្ទល់ខ្លួនជាសារដែលគ្មានសារខំខាន់អ្វីឡើយ។
នៅពេលនេះគូប្រជែងរបស់លោកស្រីគ្លីនតុនកំពុងតែស្វែងរកកំហុស ដើម្បីវាយប្រហារទៅ​លើលោក​ស្រីដែលកំពុងតែមានប្រជាប្រិយភាពទៅលើពលរដ្ឋអាមេរិកដែលអាចជួយលោក​ស្រីឲ្យក្លាយជាប្រធានាធិបតីស្រីដំបូងគេបង្អស់របស់អាមេរិក។
បើទោះមានការចោទប្រកាន់​បែបណាក្តីតែពលរដ្ឋអាមេរិកភាគច្រើននៅតែគាំលោកស្រី ដោយសារតែកន្លងមកលោកស្រីទទួលបានជោគជ័យយ៉ាងខ្លាំងនៅពេលកាន់តំណែងជា​រដ្ឋ​មន្ត្រីការបរទេសអាមេរិក ក៏ដូចជានៅពេលដែលស្វាមីរបស់លោកស្រីជាប្រធានាធាធិបតី។
តាមលទ្ធផលស្ទាបស្ទង់មតិរបស់ ​CNN និង​ ORN បានប្រកាសកាលពីថ្ងៃទី ​១ ខែកក្កដាថា ​ចំនួន​ពលរដ្ឋគាំទ្រ លោកស្រីហ៊ីល ឡារីគ្លីនតុន ក្លាយជាប្រធានាធិបតីមានរហូតដល់ទៅ​៥៧ភាគ​រយ ចំណែកអនុប្រធានានាធិបតី ចូ បៃឌិន ទទួលបានការគាំទ្រ​​១៦ភាគរយ​ ហើយតំណាងរាស្ត្រ Bernie Sanders ទទួលបានការគាំទ្រតែ​១៤ភាគរយ។
កន្លងមកលោកស្រី ហ៊ីលឡារី គ្លីនតុនឈរលំដាប់ទី​២ក្នុងគណបក្សប្រជាធបតេយ្យក្នុងការ​ប្រ​កួត​ ប្រជេងតំណែងប្រធានាធិ​បតីនាឆ្នាំ​២០០៨ តែពេលនេះលោកស្រីឈរលំដាប់ទីមួយ​ ហើយ​មានការគាំទ្រច្រើនជាងគេបង្អស់ ទាំងបេក្ខភាពមកពីគណបក្សសាធារណរដ្ឋផងដែរ។
ចំណែក​នៅក្នុងគណបក្សសាធារណរដ្ឋ​អតីតអភិបាលរដ្ឋ Florida លោក​Jeb Bush ដែលជា​ប្អូនប្រុសរបស់អតីតប្រធានាធិបតី​បូស ទទួលបានគាតែ​១៩ភាគរយ​គឺកើនឡើង​១៣ភាគរយ​ប្រៀបធៀបនឹងខែមិថុនាកន្លងមក។ ចំណែកមហាសេដ្ឋីអចលនទ្រព្យលោក ​Donald Trump ទទួលបានការគាំទ្រ១២ភាគរយ ​ កើន​៣ភាគរយ បើប្រៀបធៀបពេលដែល​លោកប្រកាសឈរ​ឈ្មោះជាបេក្ខភាពប្រធានាធិបតី។ បេក្ខភាពទាំងពីររូបមានការលេចធ្លោជាងគេបំផុតនៅក្នុង​គណបក្សសាធារណរដ្ឋ។
ក្នុងពេលជាមួយគ្នានោះ​ តំណាងរាស្ត្រមកពីរដ្ឋ Florida លោក​ Marco Rubio កំពុងតែបាត់បង់​ការ​​គាំ​ទ្រពីមហាជនដែលពីមុនមានការគាំទ្រដល់ទៅ​១៤ភាគរយ ចំណែកពេលនេះមានតែ ៦ភាគរយប៉ុណ្ណោះ។
តាមលទ្ធផលស្ទង់មតិ​ពលរដ្ឋអាមេរិកបង្ហាញឲ្យឃើញថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក​ស្រី ហ៊ីលឡារី គ្លីនតុន បាននាំមុខដាច់បេក្ខភាពនានាទាំងអស់។ នៅថ្ងៃនេះដែរ លោក​ស្រីគ្លីនតុន ​បានប្រកាសពីទឹកប្រាក់សម្រាប់ឃោសនាបោះឆ្នោតក្នុងតំណាក់​កាលទីមួយមាន​ រហូតដល់ទៅ​៤៥លានដុល្លារ គឺខ្ពស់ជាងប្រធានាធិបតី អូបាម៉ា ដែលមានតែ​៤១,៩លាន ​ដុល្លារ​។ កន្លងមក លោកស្រី ក៏បានដាក់គោលដៅឃោសនាស្វែងរកប្រាក់ឧបត្ថម្ភ ប្រមាណ១០០លានដុល្លារទើបគ្រប់គ្រាន់។ តាមគម្រោង បេក្ខភាពប្រធានាធិបតីអាមេរិកឆ្នាំ​២០១៦ត្រូវប្រគល់​រ​បាយ​​ការ​ថវិ​កា ឃោសនាបោះឆ្នោតឲ្យគណៈកម្មការរៀបចំការបោះ​ឆ្នោតនៅថ្ងៃទី​១៥ ខែកក្កដា។
នៅពេលនេះពលរដ្ឋអាមេរិកភាគច្រើនចងឲ្យមេដឹកនាំមកពីគណបក្សប្រជាធិបតេយ្យដែល​អាចជួយឲ្យសេដ្ឋកិច្ចអាមេរិកកាន់តែប្រសើរឡើង ដូចកាលពីការដឹកនាំរបស់អតីតប្រធានា​ធិ​បតី​ប៊ីលគ្លីនតុន។ ចំណែកមេដឹកនាំមកពីគណបក្សសាធារណរដ្ឋ​វិញអាចជម្រុញ​ឲ្យមាន​សង្គ្រាម​វាយប្រហារកើតឡើងដូចកាលលោកប៊ូសកាន់តំណែងប្រធានាធិបតី។ នៅពេលនេះ​បេក្ខភាពដែលលេចថ្លោជាងគេបង្អស់នៅក្នុងគណបក្សសាធារណរដ្ឋវិញគឺលោក ចែប ប៊ូស ប្អូនប្រុសលោក ចច ដាប៊ុលយូប៊ូស ហើយប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតីនោះ បានកដិជាមានការវាយប្រហារទៅលើប្រទេសណាមួយជាមិនខានដូចលោកប៊ូសធ្លាប់ធ្វើនៅ​អីរ៉ាក់និងអាហ្វហ្គានិស្ថាន់ដែរ៕

20150708-233103.jpg

...

20150708-233111.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print