ជាងផ្សារដែកធ្លាក់កម្ទេចភ្លើងឆេះបំផ្លាញផ្ទះ២ខ្នង នៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ ៖ ជាងផ្សារដែកធ្លាក់កម្ទេចភ្លើងកើតជា អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នងហេតុការនេះ បានកើតឡើងកាលពីម៉ោង ១២ថ្ងៃត្រង់ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការេដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ឲ្យដឹងថា ករណីអគ្គិភ័យនេះ បង្កឡើងដោយម្ចាស់ផ្ទះឈ្មោះ ឡុង តង់ទីណូ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ មន្ត្រីយោធិនចូលនិវត្តន៍ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ រីឯជនរងគ្រោះដែលត្រូវបានអគិ្គភ័យឆាបឆេះនោះមានឈ្មោះ សេង វ៉ាឌី ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរ មេភូមិ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ផ្ទះនេះភេទសំណង់ ថ្មប្រក់សង្ក័សី ទំហំ ៤ម៉ែត្រគុណនឹង១០ម៉ែត្រ ហើយករណីនេះ ក៏មិនបានបណ្តាលឲ្យមាន មនុស្សស្លាប់ ឬរបួសមនុស្សណាម្នាក់នោះទេ។

លោក ព្រុំ យ៉ន បានបន្តទៀតថា ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចយើង បានបាញ់ទឹកពន្លត់នៅវេលាម៉ោង ១២និង៣០នាទី ក្នុងសមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន។ រថយន្តជំនួយមានរថយន្តស្រាបៀរ កម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន និងរថយន្តទីក្រុងកោះពេជ្រចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡានផងដែរ៕ ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print