ខេត្តពោធិ៍សាត់៖ ជារឿងគួរឲ្យសោកស្តាយខ្លាំងណាស់ដែរ ចំពោះម្ចាស់កម្មវិធីដើមការអាណាព្យាបាលកូនកំលោះ ក្រមុំ ខណៈអញ្ជើញភ្ញៀវឲ្យចូលមកទទួលទានអាហារក្នុងថ្ងៃជ័យមង្គល ស្រាប់តែផ្ទុះឡើងអំពើហិង្សា វាយគ្នាបែកផ្សែងទៅវិញ ។
មូលហេតុនៃអំពើហិង្សានេះ មិនទាន់ដឹងនៅឡើយទេ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង២និង៣៩នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥៥ ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។
...
មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា មានអ្នករងរបួសប៉ុន្មាននាក់នៅឡើយទេ ៕ ប៉ឹម ពិន